បណ្តារូបភាពជាច្រើនបានបង្ហោះព្រោងព្រាតនៅលើបណ្តាញសង្គម IG របស់តារាថៃមួយចំនួនដែលបានចូលរួមទស្សនា តន្ត្រីទេសចរណ៍ពិភពលោក របស់ក្រុម BlackPink នៅប្រទេសថៃចំនួន៣ថ្ងៃជាប់គ្នាចាប់តាំងពីថ្ងៃ 11-12-13 ខែមករានេះ។
តាមរយៈបណ្តាញសង្គមតារាថៃល្បីៗមួយចំនួនបានបង្ហោះព្រងព្រាតនូវរូបភាពរបស់ខ្លួននិងតារាថៃ-កូរ៉េ Lisa របស់ក្រុម BlackPink នៅខាងក្រោយឆាកបន្ទាប់ពីចប់កម្មវិធីខនសឺត ដោយបង្ហាញពីការស្រលាញ់រាប់អាននិងស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រៀមច្បងទៅកាន់លីសា ។
ចំពោះ Lisa វិញគឺមានភាពសប្បាយរីករាយយ៉ាងខ្លាំងខណៈតារារៀមច្បងជាច្រើនបានចូលរួមគាំទ្រខ្លាំងបែបនេះ។
ខាងក្រោមនេះជាបណ្តារូបភាពតារាចម្រៀង តារាសម្ដែងដែលបានទៅចូលរួមនិងថតរូបផ្ទាល់ជាមួយ Lisa ៖












