Home ពត៍មានថ្មីៗ កម្សាន្ត តោះមកទស្សនារូបភាពប្លែកៗទូទាំងពិភពលោកនៃសកម្មភាពថតរូប Fallingstar Challenge 2018 ក្នុងនោះក៏មានតារាកម្ពុជាផងដែរ!

តោះមកទស្សនារូបភាពប្លែកៗទូទាំងពិភពលោកនៃសកម្មភាពថតរូប Fallingstar Challenge 2018 ក្នុងនោះក៏មានតារាកម្ពុជាផងដែរ!

2627

ថ្មីៗនេះមាន Challenge ថ្មីមួយដែលបានធ្វើអោយកក្រើកពិភពលោកម្ដងទៀតបន្ទាប់ពី KiKiChallenge ដែលជា Challenge​ វីដេអូរាំបទ In my feeling របស់តារាចម្រៀង Drake ដោយបើកទ្វាឡានរាំតាមផ្លូវ។

ងាកមកមើល Challenge ថ្មីមួយដែលកំពុងល្បីសុះសាយពេញប្រព័ន្ធអ៊ីនធឺណេតដែលមានដើមកំណើតពីកូនៗរបស់មហាសេដ្ឋីនៅប្រទេសរុស្សីដោយបានបង្កើត Challenge នេះឡើងដោយមានឈ្មោះថា Fallingstar Challenge វាគឺជាការធ្វើ Challenge ថ្មីមួយដែលបង្ហាញពីការថតប្លែកដោយធ្វើដូចជាជំពប់ជើងផ្កាប់មុខពេលចុះពីលើរថយន្តទំនើបៗហើយធ្វើអោយជ្រុះរបស់ចេញពីខ្លួនទាំងអស់ដែលសុទ្ធតែជារបស់ប្រេននិងលុយជាច្រើនផងដែរ ក្នុង​នោះ​សូម្បី​តែ​អតីត​​បវរ​កញ្ញា​សញ្ជាតិ​អ៊ុយក្រែន​​ Arizona Muse ក៏​បាន​ធ្វើ​ Challenge នេះ​ដូច​គ្នា។

ដោយស្ទាយ៍ថតរូបបែបនេះគឺប្លែកសម្រាប់ឆ្នាំ២០១៨នេះទើបវាទទួលបានការល្បីសុះសាយលឿនទូទាំងពិភពលោកមិនថាកូនអ្នកមានកូនសេដ្ឋី ឬក៏តារានោះទេគឺបានលេង Challenge នេះប៉ុន្តែមិនមែនសុទ្ធតែបង្ហាញរបស់មានតម្លៃទាំងអស់នោះទេអ្នកខ្លះក៏យកមកលេងសើចធ្វើជាជ្រុះខោអាវ ដបស្រា បន្លែផ្លែឈើជាដើម។ល។

បន្ទាប់ពីទទួលបានភាពល្បីល្បាញនៅបរទេសនោះ Challenge នេះក៏បានមកដល់តំបន់អាស៊ីក្នុងនោះក៏មានកម្ពុជាផងដែរ ដែលមានតារាល្បីមួយចំនួនបានថតស្ទាយ៍នេះកំសាន្តនិងចែកចាយអ្នកគាំទ្ររបស់ពួកគេកំសាន្តសប្បាយ។

ចង់ដឹងថារូបភាពនៃការថតរូបសម្រាប់ Fallingstar Challenge 2018 នេះប្លែកយ៉ាងណាទស្សនារូបភាពខាងក្រោម៖

រូបភាពពីជុំវិញពិភពលោក៖

នេះជារូបភាពរបស់​អតីត​​បវរ​កញ្ញា​សញ្ជាតិ​អ៊ុយក្រែន​​ Arizona 

ងាកមកខាងតារាកម្ពុជាវិញម្ដង៖

-កញ្ញារ៉ូលីន

-អ្នកនាងស្រីម៉ុច

-លោក រ៉េនីតារា

-កញ្ញាកាទី

-តារាម៉ូឌែលលោក Joseph Vann

-អ្នកផាត់មុខអោយតារាដ៏ល្បីកញ្ញា ណាកែវ

-ប្រធានក្រុម OMG

-តារា​ចម្រៀង​ថៃ Lydia Sarun​rat Deane