យើងធ្លាប់តែមើលរឿង Iron Man ដោយប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ កែច្នៃ និងកាត់ត ប៉ុន្តែថ្ងៃនេះ យើងសូមណែនាំឲ្យអ្នករាល់គ្នាស្គាល់ Iron Man ដ៏ពិតប្រាកដម្នាក់ គាត់មានឈ្មោះថា Richard Browning ។
គាត់គឺជាអ្នកបង្កើតឈុត ដ៏ជោគជ័យ និងអាចហោះហើរបានពិតមែន។ ឈុត នេះ បំពាក់កង្ហារយន្តហោះខ្នាតតូចចំនួន ៥ មានទម្ងន់ប្រមាណ ៤៨ ផោនកន្លះដែលអាចហោះក្នុងល្បឿន ៣២ ម៉ាយក្នុងមួយម៉ោង និងហោះបានរហូតដល់កម្ពស់ ១២ ០០០ ហ្វីត។ បច្ចុប្បន្ននេះលោកអ្នកអាចទិញឈុតនេះបានជាមួយនឹងតម្លៃប្រមាណ ៤៤២ ៣៩៦ ដុល្លារ។
កាលពីឆ្នាំ ២០១៧ គាត់ក៏បានបំបែកកំណត់ត្រាពិភពលោកសម្រាប់ការហោះហើរលើអាកាសក្នុងវិញ្ញាសារ The Fastest Speed Over 100 Meters ដោយប្រើតួខ្លួនបញ្ជា ហើយវាមិនមែនជារឿងងាយស្រួលនោះទេ។