Home ពត៍មានថ្មីៗ តោះមកយល់ដឹងពីបច្ចេកទេសចិញ្ចឹមឃ្មុំព្រៃបែបធម្មជាតិ!

តោះមកយល់ដឹងពីបច្ចេកទេសចិញ្ចឹមឃ្មុំព្រៃបែបធម្មជាតិ!

1383

ពិតណាស់បច្ចុប្បន្ននេះតម្រូវការទឹកឃ្មុំមានការកើនឡើងដោយសារតែសារៈប្រយោជន៍របស់វានិងរសជាតិរបស់វា មិនត្រឹមតែយកធ្វើជាម្ហូបអាហារ ភេសជ្ជៈ គ្រឿងសម្អាង ជាពិសេសនោះគឺអាចធ្វើជាថ្នាំបានថែមទៀតផង។

ថ្ងៃនេះ CamboTrend សូមលើកយកវិធីសាស្ត្របច្ចេកទេសចិញ្ចឹមឃ្មុំព្រៃធម្មជាតិមកបង្ហាញដូចខាងក្រោម៖

+ការជ្រើសរើសទីតាំង

-ឃ្មុំបង្កើតកូនចៅនៅរដូរផ្ការីក ចាប់ពីខែមករា ដល់ខែឧសភា ពេលនោះវានឹងក្រេបលម្អងផ្កា ហើយវានឹងបង្កើតជាកូនចៅ ឬវានឹងផ្តល់ជាទឹកឃ្មុំ

-ត្រូវរកកន្លែងដែលមានដើមឈើចម្រុះក្នុងព្រៃស្តុក ដែលសំបូរផ្ការីកច្រើនឃ្មុំ

-ត្រូវធ្វើបង្គងដើម្បីឲ្យឃ្មុំមកទំបង្កើតជាកូនចៅ ដែលវាចូលចិត្តនៅព្រៃទាបៗដែលវាងាយហើរចេញចូល។

+ការរៀបចំបង្គងឲ្យឃ្មុំទំ៖

-យកមែក ឬដើមឈើណាដែលមានសំបកវារលោងទើបឃ្មុំវាចូលចិត្តទំ

-ដាក់វាឲ្យគងទៅលើមែឈើក្នុងព្រៃដែលមានចំពាម ឬបែកខ្នែងជាពីរ ដាក់ឲ្យវារាងទេរបន្តិច ឬជារាងចំណិតត្រសក់ ការធ្វើបែបនេះគឺងាយស្រួលក្នុងការថែទាំ និងប្រមូលផល

-ដាក់ក្បាលបង្គងឲ្យរាងអើតបន្តិច ដោយយកកម្ពស់ប្រមាណ២,៥ម៉ែត្រ ហើយបែរមុខទៅរកកន្លែងស្រលះ ដាក់កន្ទុយបង្គងកម្ពស់១,២ម៉ែត្រពីដីបែរទៅរកព្រៃស៊ុបទ្រុប ការដាក់បែបនេះវាមានប្រយោជន៍ក្នុងការទាក់ទាញឃ្មុំឲ្យវាចូលកមទុំបានច្រើន

-ឈើបង្គងត្រូវរើសយកឈើខ្លឹមមិនងាយពុកផុយ ធន់នឹងកណ្តៀរស៊ី និងមានមុខកាត់ទំហំ១តឹកឡើងទៅ ប្រវែងប្រមាណ១,៥-២ម៉ែត្រ

-បើបង្គងដែលធ្លាប់មានឃ្មុំមកទំម្តងហើយ នោះលើកក្រោយវានឹងមកទំទៀតដោយវាមានក្លិនរបស់វា

-ក្រោយពីរៀបបង្គងពី៣ថ្ងៃ ទៅមួយអាទិត្យ យើងត្រូវទៅពិនិត្យថាមានឃ្មុំទំឬនៅ បើមានឃ្មុំទំហើយ យើងត្រូវរង់ចាំដល់២ខែក្រោយទើបអាចប្រមូលផលបាន

-ពេលប្រមូលផលមិនត្រូវសម្លាប់មេ និងកូនរបស់វាទេ គឺត្រូវកាត់យកតែក្បាលទឹកបានហើយ ដោយទុកវាឲ្យកើតកូនចៅច្រើនបន្តទៀត៕

អត្ថបទដោយ៖ អ៊ាង សុផល្លែត