Home ពត៍មានថ្មីៗ តោះមកយល់ដឹងរឿងរ៉ាវដ៏កម្សត់នៃជីវិតរបស់នាង Medusa កញ្ញាសក់ពស់!

តោះមកយល់ដឹងរឿងរ៉ាវដ៏កម្សត់នៃជីវិតរបស់នាង Medusa កញ្ញាសក់ពស់!

758

Μέδουσα នេះជាការសរសេរជាភាសាក្រិច មានន័យថា (ខ្ញែរសមុទ្រ) តំណាងអោយភាពជាអ្នកការពាររួចហើយប្តូរឈ្មោះទៅជា Gorgon ដែលមានរូបរាងជាបិសាច ខ្លួនមនុស្សមានកន្ទុយនិងសក់ជាពស់ ដែលត្រូវគេជឿរថាមានពិតមែននាសម័យបុព្វកាល។

បើយោងទៅតាមទេវកថារបស់ក្រិចដែលនិទានឡើងដោយជនជាតិដើមម្នាក់កើតអំឡុងឆ្នាំ 760BC (មុនគ.ស)លោក Hesiod បានឲដឹងថា៖

ដើមឡើយ មេឌូសា/Medusa គឺជាក្មេងស្រីដ៏មានសម្រស់ស្រស់ស្អាតម្នាក់ក្នុងចំណោមនារីរាប់ម៉ឺននាក់នាសម័យនោះ។ ឥទ្ធិពលនៃសម្រស់របស់នាងបានធ្វើឲបុរសៗអស់ទាំងពួងមិនថាចាស់ឬក្មេងលង់ចិត្តដកមិនរួចសុខចិត្តរត់ចេញពីគ្រួសារ អ្នកខ្លះលែងប្រពន្ធ ក៏ដើម្បីតាមសុំស្រលាញ់នាង។ ប៉ុន្តែគ្មានអ្នកណាម្នាក់សំណាងបានខ្លួន មេសា ឡើយក៏ព្រោះថានារីវ័យក្មេងរូបនេះសុខចិត្តថ្វាយខ្លួនធ្វើជាបុព្វជិកក្នុងវិហាររបស់ ព្រះនៃសេចក្តីបរិសុទ្ធ Athena ។ មេឌូសា ត្រូវបានគេដឹងថាជាម្នាក់ក្នុងចំណោមបីនាក់ ដែលជាកូនស្រីរបស់ស្តេចបិសាចសមុទ្រ Phorcys និង Ceto ហើយមានតែនាងទេមានភាពជាមនុស្សមិនអមតៈ ដូចបងស្រីទាំងពីរឡើយ។ ថ្ងៃមួយ ព្រះនៃសមុទ្រ ដែលត្រូវជាជីលួតរបស់ អារក្សទឹក ឈ្មោះថា Poseidon បានប្រទះឃើញកញ្ញារូបស្រស់ដោយចៃដន្យក្នុងវិហារខាងលើ បានធ្វើឲចិត្តទ្រង់លង់ដកមិនរួចឡើយ ក៏កើតគំនិតស្មោកគ្រោគចាប់រូបនាងឆ្លងភាពបរិសុទ្ធក្នុងយប់នោះតែម្តង។ ជាក្មេងស្រីគ្មានលទ្ធភាពអ្វីអាចតស៊ូជាមួយព្រះអង្គនេះឡើយ មានតែបណ្តោយតាមយថាកម្មទៅចុះ ប៉ុន្តែភាពក្តៅក្រហាយមួយបានកើតឡើយទៅលើក្មួយស្រីនៃព្រះ Poseidon ព្រះនាង Athena ដែលយល់ឃើញថាសាវករបស់ខ្លួនបានប្រមាថ តាមរយៈការប្រព្រឹត្តិទង្វើមិនគប្បីនៅក្នុងវិហារដែលជាសក្ការៈបូជានៃមនុស្សទាំងពួងផងនោះ។

Athena បានដាក់បណ្តាសា មេឌូសា ពីក្មេងស្រីដែលមានចរឹកស្លូតបូតម្នាក់ឲក្លាយទៅទៅជាបិសាចដែលមានឈ្មោះថា Gorgon មានលក្ខណៈដូចការរៀបរាប់ខាងលើបន្ថែមឲមាន ស្បែកគ្រៀមដុះស្រកា មុខអាក្រក់បំផុតហើយប្រសិនបើនាង សម្លឹងមើលម្នាក់ណាម្នាក់នោះនឹងក្លាយជាដុំថ្មភ្លាម និយាយរួមឲតែអ្វីមានជីវិត។ Gorgon បានភៀសខ្លួនទៅនៅរស់នៅលើកោះក្នុងរូងភ្នំមួយដោយមិនមានចិត្តចង់បៀតបៀនអ្នកណាឡើយ ប៉ុន្តែមនុស្សទាំងពួងតែងតែរំខានដល់ការរស់នៅនឹងចង់យកជីវិតរបស់នាងជានិច្ច បើទោះបីជាកញ្ញាម្នាក់នេះខំពួនដល់ណាក៏ដោយ។ ដើម្បីជាការការពារខ្លួនអតីត នារីរូបស្រស់ម្នាក់នេះ បានសំរេចចិត្តប្រើភ្លែកមរណៈក្នុងការសម្លាប់បុគ្គលណាដែលហ៊ានឈ្លានពានទឹកដីនាងចោលទាំងអស់។

ការស្លាប់របស់ មេឌូសា Gorgon តែងត្រូវបានគេនិទានថាបានស្លាប់ដោយសារគេកាត់ក្បាលជានិច្ច។ ជាពិសេសក្រោមផ្លែដាវ កូនប្រុសបង្កើតរបស់ អាទិទេពរន្ទះ Zeus ឈ្មោះថា #Perseus ដើម្បីយកទៅបញ្ចប់សង្រ្គាមដ៏វឹកវររវាង អាទិទេព នឹងមនុស្ស ចាំបាច់តម្រូវឲកូនកាត់ព្រះម្នាក់នេះ ទៅកាត់ក្បាលរបស់ មេសា យកមកប្រើប្រាស់តែម្តងដោយមានការចង្អុលបង្ហាញពីបងស្រីខ្លួន Athena នេះតែម្តង(Athena និង Perseus គឺជាប្អូនឳពុក Zeus តែមួយម្តាយផ្សេងគ្នា)។

នេះហើយជាំជីវិតដ៏កម្សត់របស់នាង មេឌូសា/Medusa គឺវាអយុត្តិធ៌មបំផុតសម្រាប់នាង៕

ប្រភពពី៖ ពោតផ្ទុះ – Popcornkh