Home ពត៍មានថ្មីៗ តោះមកស្តាប់ចម្លើយសារភាពរបស់ជនល្មោភកាមរំលោភសម្លាប់ ក្មេងស្រី ក្មេងប្រុសយ៉ាងព្រៃផ្សៃ នៅខេត្តព្រះសីហនុ(មានវីដេអូ)

តោះមកស្តាប់ចម្លើយសារភាពរបស់ជនល្មោភកាមរំលោភសម្លាប់ ក្មេងស្រី ក្មេងប្រុសយ៉ាងព្រៃផ្សៃ នៅខេត្តព្រះសីហនុ(មានវីដេអូ)

439

ទីបំផុត កម្លាំងនគរបាល បានចាប់ខ្លួនជនដៃដល់ដែលសម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានហើយនៅថ្ងៃទី២មិថុនា២០១៩ ប៉ុន្មានថ្ងៃក្រោយជននេះប្រព្រឹត្តអំពើឃាតកម្មដ៏សាហាវ ក្រោមការថ្កោលទោសពីគ្រប់មជ្ឈដ្ឋាន ដោយ ជនដៃដល់ រួមនិងស្ត្រីម្នាក់ទៀត ត្រូវបាននគរបាលចាប់ខ្លួននៅស្រុកមេសាង ខេត្តព្រៃវែងនិងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយដើម្បីរៀបសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

សូមបញ្ជាក់ថា ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា ប្រពន្ធខ្ទប់មាត់ក្មេងស្រីឲ្យប្តីរំលោភ ប្តីទះក្មេងប្រុស២កំភ្លៀងទាត់មួយជើងផ្ទប់ជញ្ចាំងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ៧ឆ្នាំ៕

Posted by Vanny Seven on Sunday, 2 June 2019