Home ពត៍មានថ្មីៗ តោះមកស្វែងយល់ពីលក្ខណៈសម្គាល់ខ្លះនៃជម្ងឺដាច់សរសៃឈាមខួរក្បាលដែលអ្នកត្រូវដឹង!

តោះមកស្វែងយល់ពីលក្ខណៈសម្គាល់ខ្លះនៃជម្ងឺដាច់សរសៃឈាមខួរក្បាលដែលអ្នកត្រូវដឹង!

469

ជម្ងឺដាច់សរសៃឈាមខួរក្បាលគឺជាជម្ងឺដ៏កាចសាហាវមួយដែលមនុស្សភាគច្រើនបានបាត់បង់ជីវិតដោយសារជម្ងឺដ៏កាចសាហាវនេះ ថ្ងៃនេះយើងសូមណែនាំលក្ខណៈសម្គាល់ខ្លះនៃជម្ងឺដាច់សរសៃឈាមខួរក្បាល ខ្លះៗដល់អ្នកដើម្បីការពារខ្លួនមុនពេលឈានដល់តំណាក់កាលធ្ងន់ធ្ងរ។

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើតឡើង​នៅ​ពេល​ឈាម​ដែល​ត្រូវ​ទៅ​ចិញ្ចឹម​ខួរក្បាល​ត្រូវ​បាន​ស្ទះ ឬ​រំខាន​។ នៅ​ពេល​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ការ​គ្រប់គ្រង​លើ​អារម្មណ៍​ដឹង​ញាណ ការ​ធ្វើ​ចលនា​រាង​កាយ ការ​និយាយ​ស្តី មុខងារ​រាង​កាយ ឬ​ផ្លូវចិត្ត​ផ្សេង​នឹង​ត្រូវ​បាន​ខូចខាត ព្រមទាំង​សន្លប់​ទៀត​ផង​។

ពេល​ខ្លះ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​កើតឡើង​បន្តិច​ម្តង​ៗ​។ ប៉ុន្តែ​ភាគច្រើន អ្នក​នឹង​មាន​រោគ​សញ្ញា​ព្រមាន​មួយ​ឬ​ច្រើន​ដូច​ខាងក្រោម​នេះ មុន​ពេល​ចេញ​ជា​ជំងឺ​ផ្ទាល់​៖

១-ស្ពឹក​ឬ​ខ្សោយ​ដៃ​មុខ​ឬ​ជើង​ជា​ពិសេស​មួយ​ចំហៀង​ខ្លួន​ភ្លាម​ៗ

២- វង្វេងវង្វាន់​ដោយ​អាច​នឹង​ពិបាក​និយាយ​ឬ​យល់​ដឹង​ថា​គេ​និយាយ​អ្វី​ភ្លាម​ៗ

៣- ពិបាក​មើលឃើញ​ដោយ​ភ្នែក​ម្ខាង​ឬ​ទាំង​សងខាង​ភ្លាម​ៗ

៤- ពិបាក​ដើរ​បាត់បង់​ការ​គ្រប់គ្រង​រាង​កាយ​ឬ​តុល្យភាព​រាង​កាយ​និង​វិលមុខ​ភ្លាម​ៗ

៥- ឈឺក្បាល​ដោយ​គ្មាន​ហេតុផល​ភ្លាម​ៗ

ការ​បង្ការ​គឺជា​វិធី​ព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នក​អាច​ធ្វើ​ទៅ​តាម​ជំ​ហ៊ាន​ដូច​ខាងក្រោម​នេះ​ដើម្បី​កាត់​បន្ថយ​កត្តា​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៖

១-ញ៉ាំ​ទឹក​ក្នុង​កម្រិត​មធ្យម

២- ហាត់ប្រាណ​ទៀងទាត់

៣- ញ៉ាំ​សណ្តែក​គ្រាប់​ធញ្ញជាតិ​និង​បន្លែ​ឲ្យ​បាន​ច្រើន​(​អាន​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​)

៤- ញ៉ាំ​អាហារ​សមុទ្រ​ឲ្យ​បាន​ច្រើន​ចៀស​ជាង​សាច់​ក្រហម​និង​សាច់​បក្សី

៥- កាត់​បន្ថយ​ការ​ញ៉ាំ​ខ្លាញ់​ឬ​របស់​ផ្អែម​ៗ

៦- ឈប់​ជក់បារី​៕