Home ពត៍មានថ្មីៗ តោះមកស្វែងយល់ពីវិធីបំបាត់មុនអង្កាមនៅលើច្រមុះដ៏មានប្រសិទ្ធភាពតាមវិធីសាស្ត្រងាយៗ!

តោះមកស្វែងយល់ពីវិធីបំបាត់មុនអង្កាមនៅលើច្រមុះដ៏មានប្រសិទ្ធភាពតាមវិធីសាស្ត្រងាយៗ!

111

មនុស្សភាគច្រើនសឹងតែ១០០ភាគរយដែលកើតមានមុននៅលើផ្ទៃមុខ ប៉ុន្តែចំពោះមុនអង្កាមនៅលើច្រមុះវិញគឺ១០០ភាគរយនៃមនុស្សទាំងអស់គឺតែងតែកើតមានចាប់ពីវ័យជំទង់ឡើងទៅ។ ចំពោះមុនប្រភេទនេះគឺមានវិធីសាស្ត្រជាច្រើនដើម្បីបំបាត់វា ជាពិសេសថ្ងៃនេះយើងលើកយកវិធីធម្មជាតិដែលពូកែក្នុងការបំបាត់មុនប្រភេទនេះ ។

វិធីបំបាត់មុនអង្កាមនៅលើច្រមុះមានដូចតទៅ៖

•សំភារៈដែលត្រូវត្រៀម៖

1. កន្សែងស្អាតត្រាំក្នុងទឹកក្ដៅឧណ្ហៗ
2. អំបិលហ្មត់
3. ទឹកក្រូចឆ្មារ 1 ចំហៀងផ្លែ
4. ទឹកឃ្មុំ 1 ស្លាបព្រាបាយ

•វិធីធ្វើ៖

1. ចាប់ផ្ដើមយកកន្សែងដែលត្រាំក្នុងទឹកក្ដៅឧណ្ហៗនោះមកដាក់ស្អំនៅលើច្រមុះរយៈ 10 នាទី ដើម្បីឱ្យមុនអង្កាមដែលជាខ្លាញ់នៅក្នុងរន្ធរោមទាំងឡាយបើកមុខ និងកកជាដុំរឹងៗនោះរលាយក្លាយជាខ្លាញ់រាវជាមុនដោយកម្តៅក្រណាត់ឧណ្ហៗនោះ។

2. នៅពេលខ្លាញ់មុនទាំងនោះផ្ដើមរលាយហើយ ត្រូវលាងសម្អាតចេញម្ដងបន្ដិចៗ ដើម្បីឱ្យរន្ធរោមបិទមុខទៅវីញ។

3. យកអំបិល ទឺកក្រូចឆ្មារ ទឹកឃ្មុំ ដែលផ្សំចូលគ្នាជាល្បាយមួយហើយនោះ មកធ្វើម៉ាស្សា និងស្អំដោយបាតដៃថ្នមៗរយៈពេល 10 នាទី។

4. បន្ទាប់មកយកកន្សែងក្ដៅឧណ្ហៗ មកជូតចេញដោយថ្នមៗឱ្យស្អាត។

5. ហើយលាងមុខនឹងទឹកស្អាតធម្មតា ដើម្បីឱ្យរន្ធរោមបង្រួមខ្លួនតូចវិញ ជាការស្រេចវិធីការ៕