Home ពត៍មានថ្មីៗ តោះមកស្វែងយល់អំពីទិវាសិទ្ធិនារី អន្តរជាតិ ៨មីនាស្អែកនេះ!

តោះមកស្វែងយល់អំពីទិវាសិទ្ធិនារី អន្តរជាតិ ៨មីនាស្អែកនេះ!

488

ទិវាសិទ្ធិនារីអន្តរជាតិ មានប្រភពមកពីពាក្យថា International Working Women’s Day ទិវាកាងារនារី អន្តរជាតិ។ ទិវានារីអន្តរជាតិ ប្រទេសជាច្រើននៅលើពិភពលោក តែងតែប្រារព្ធឡើងនៅថ្ងៃទី៨ មីនា ជារៀងរាល់ឆ្នាំ ដែលជាព្រឹត្តិការណ៍គេមិនអាចបំភ្លេចបាន ពិសេសនារី។ ការប្រារព្ធពិធីនេះក្នុងន័យតែមួយគត់គឺ ការគោរព និង ស្រលាញ់ស្រ្តី លើកកំពស់ស្រ្តីក្នុងសេដ្ឋកិច្ច កាងារ នយោបាយ និងការចូលរួមកិច្ចការក្នុងសង្តម រហូតគេបានចាត់ ទុកស្ត្រី ជាមាតារបស់ពិភពលោក។

ដើម្បីឲ្យមានការអនុវត្ត និងមានគោលនយោបាយច្បាស់លាស់ ក្នុងការគោរពលើស្ត្រីឲ្យបានត្រឹមត្រូវតាមរយៈ កត្តា នយោបាយ និងសង្តម អង្គការសហប្រជាជាតិ (UN) ក៏បានលើកតម្កើង និងការគាំទ្រយ៉ាងពេញទំហឹង លើស្ត្រីភេទ ។ ឧទាហណ៍ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើនក៏បានកំណត់ថា ទិវា នារីអន្តរជាតិនេះ ជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។

ក-ប្រវត្តិនៃទិវាបុណ្យនារីអន្តរជាតិ

សហរដ្ឋអាម៉េរិក បានបង្កើតទិវាមួយដែលមានការទាក់ទងទៅនឹងការផ្តល់ តម្លៃទៅលើស្ត្រីមុនដំបូងគេក្នុង ប្រទេស របស់ខ្លួន ដែលគេហៅថា ទិវានារីជាតិ (Women’s National Day) ក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩០៩ យោងតាម សេចក្តី ប្រកាសនៃគណ:បក្សសង្តមនិយមអាម៉េរិក (Socialist Party of America)។ ក្នុងខែសីហា ឆ្នាំ១៩១០ សន្និសីទកាសែតនៃនារីអន្តរជាតិមួយ ត្រូវបានរៀបចំឡើងក្នុងការជួបជុំគ្នាជាទូទៅ រវាងអ្នកសង្តមនិយម ទាំងអស់ នាបណ្តាប្រទេសលោកខាងលិច។ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen។ ដោយ មានការ បំផុសគំនិតចេញពីអ្នកសង្តមនិយមម្នាក់ជនជាតិអាល្លឺម៉ង់ (German) ដែលមានឈ្មោះថា Luise Zietz លោកបានស្នើសូមឲ្យមានការប្រារព្ធទិវានេះ ដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បី សិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកលសម្រាប់នារី ហើយការស្នើសុំលើកទីពីរ ធ្វើឡើងដោយ លោក Clara Zetkin។ គណៈប្រតិភូដែលមានការចូលរួមពីស្ត្រីមកពីប្រទេសចំនួន១៧ ពួកគេ ក៍បានយល់ព្រម ទៅលើការសំរេចឲ្យមានការប្រារព្ធពិធីទិវានារីអន្តរជាតិជាលក្ខណៈសកលផងដែរ។

ក្នុងថ្ងៃទី៨ ខែមីនា ឆ្នាំ១៩១១ ទិវានារីអន្តរជាតិ ត្រូវបានធ្វើឡើងជាលើកដំបូងដែលមានការចូលរួមពី ប្រជាជន ជាងមួយលាននាក់ ក្នុងប្រទេស Austria, ប្រទេស Denmark, ប្រទេសGermany និងប្រទេស Switzerland។

ខ-សកម្មភាពរបស់ស្ត្រី ក្នុងការទាមទារសន្តិភាព និងសិទិ្ធសេរីភាព
ជាមួយនឹងទាហានរុស្សី ២លាននាក់ នារីជនជាតិរុស្សីជាថ្មីម្ដងទៀត បានធ្វើកូដកម្មទាមទារ ស្បៀងអាហារហូប និងសន្តិភាពក្នុងប្រទេសរបស់ខ្លួន។ នៅទីបញ្ជប់រដ្ឋាភិបាលប្រទេសរុស្សី បានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ នៅថ្ងៃ៨ មីនា ១៩៦៥ ប្រទេសរុស្សី បានសម្រេច ប្រកាសទទួលស្គាល់ថា នារីពិតជារួមចំណែកយ៉ាងធំធេង ដល់ការកសាង ប្រទេសកុម្មុយនីស្តមួយនេះប្រាកដមែន។

ចំណែកឯក្នុងចក្រភព Austro-Hungarian វិញ មានស្រ្តីជាច្រើនបានធ្វើបាតុកម្មដើម្បី ទាមទារនូវសិទិ្ធក្នុងការបោះ ឆ្នោត និងកាន់អំណាច បន្ថែមពីលើសិទ្ធិបោះឆ្នោត និងសិទ្ធិបម្រើការងាររដ្ឋ, នារីទាំងនោះបានទាមទារឲ្យ មានសិទ្ធិ ក្នុងការធ្វើការងារ សិទ្ធិទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះការងារ។

គ-ទិវានារីអន្តរជាតិនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩៤ មានការប្រារព្ធពិធីទិវានារីអន្តរជាតិដ៏ធំសម្បើមមួយ ក្នុង ប្រទេសកម្ពុជាដែលមានការចូលរួមយ៉ាងច្រើនកុះករពីស្ត្រីដែលមានកាន់បដាដែលមានសរសេរថា «ឈប់ប្រើអំពើ ហិង្សា លើស្ត្រី និងស្រ្តីជាអ្នកស្វែងរកសនិ្តភាព» ដោយពួកគេ បានឈរតាមផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានី ភ្នំពេញ រួចនៅថ្ងៃ៨ មីនានោះ ក៏ជាថ្ងៃឈប់សំរាកដែលចេញសារាចរណ៍ដោយរាជរដ្ឋាភិបាលកម្ពុជា។ ចំណែក រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រសួងកិច្ចការនារី ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ដល់ស្ត្រី។

ឃ-លទ្ធផលនៃការបង្កើតទិវានារីអន្តរជាតិក្នុងសកលលោក

ឆ្នាំ១៩៧៧ មហាសន្និបាតរបស់អង្គការសហប្រជាជាតិ បានកោះអញ្ជើញសមាជិករបស់ខ្លួនទាំងអស់ ឲ្យប្រកាស ថ្ងៃ៨មីនា ជាថ្ងៃទទួលស្គាល់សិទ្ធិនារី និងសន្តិភាពពិភពលោក៕