Home ពត៍មានថ្មីៗ តំណែងជា​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ថ្មីត្រូវបានបន្តតំណែងដោយលោក Adel Abdul Mahdi

តំណែងជា​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ថ្មីត្រូវបានបន្តតំណែងដោយលោក Adel Abdul Mahdi

821

លោក អាប់ឌែល អាប់ឌុល ម៉ាឌី (Adel Abdul Mahdi) នាថ្ងៃពុធ​សប្តាហ៍នេះ បានស្បថឡើង​កាន់តំណែងជា​នាយករដ្ឋមន្រ្តីថ្មី នៃប្រទេសអ៉ីរ៉ាក់ហើយ បន្ទាប់​ពីសភា​បានអនុម័តទទួលស្គាល់​​មន្រ្តី ១៤នាក់ ក្នុងចំណោមសមាជិក​គណៈរដ្ឋមន្រ្តី​ចំនួន ២២នាក់ របស់លោក។

លោក Mahdi និងសមាជិក​គណៈរដ្ឋមន្រ្តី​ទាំង ១៤នាក់ បានស្បថឡើងកាន់​តំណែងជាផ្លូវការ បន្ទាប់ពីការបើក​សម័យប្រជុំយ៉ាង​យូរ​មួយ ខណៈដែលសភា​បានអនុម័តកម្មវិធី​រដ្ឋាភិបាល ដែលដាក់ចេញ​ដោយលោក Abdul Mahdi និងក្រោយមក​បានអនុម័ត​​ទទួល​​ស្គាល់​សមាជិក​​គណៈរដ្ឋមន្រ្តីចំនួន ១៤នាក់ ក្រោយការជជែកដេញដោលដ៏ក្តៅគគុក៕