Home ពត៍មានថ្មីៗ ថ្មីប្លែក!ម្តាយក្មេកទាន់សម័យធ្វើរឿងមួយដាក់កូនប្រសារស្រីរហូតល្បីខ្លាំងផ្អើលហ្វេសប៊ុក

ថ្មីប្លែក!ម្តាយក្មេកទាន់សម័យធ្វើរឿងមួយដាក់កូនប្រសារស្រីរហូតល្បីខ្លាំងផ្អើលហ្វេសប៊ុក

435

ពិតប្រាកដណាស់ពាក្យថា ម្តាយក្មេក ភាគច្រើនមិនសូវមានភាព ល្អូកល្អើន ឬជិតស្និតជាមួយកូនប្រសារស្រីនោះទេ តែងតែទាស់ថ្នាំងថ្នាក់ចិត្ត បើទោះជាកូនប្រសារល្អ ឬម្តាយក្មេកពេញចិត្តយ៉ាងណាក៏គ្មានអ្វីភ្ញាក់ផ្អើលដូច ម្តាយក្មេកមួយរូបនេះទេល្បីពេញ ហ្វេសប៊ុក ។

តាមរយៈគណនេយ្យហ្វេសប៊ុកមួយឈ្មោះថា Sorn Somaly បានបង្ហោះរូបភាពនិងសរសេររៀបរាប់ថា ៖ «ម៉ែនិងបងប្អូនសូមជូនពរថ្ងៃខួបកំណើតកូនប្រសារស្រីរបស់ម៉ែ។ សូមអោយជីវិតកូនជួបតែភាពរុងរឿង ថ្កុំថ្កើង មានសេចក្តីសុខ មានសុភមង្គល ជារៀងរហូតតទៅ។ ម៉ែគ្មានអ្វីចែកអោយកូនក្រៅពីក្តីស្រលាញ់ ស្រលាញ់កូនដោយគ្មានដែនកំណត់ កូនជាកូនរបស់ម៉ែពុកទាំងទ្វេរ ជាចៅលោកតាលោកយាយ ជាក្មួយពូមីង ជាបងប្អូនរបស់កូនទាំងអស់ ពួកយើងស្រលាញ់និងអាណិតកូន។ ចាំណាកូន ពេលកូនខុសម៉ែសណ្តោស ពេលកូនចង់ដឹងម៉ែបង្រៀន ពេលកូនឆ្ងល់ម៉ែនឹងប្រាប់ ពេលកូនត្រូវការបើម៉ែមានម៉ែហ្នឹងអោយ។ ម៉ែសុំត្រឹមឃើញកូនបានសុខ មានស្នាមញញឹម នោះជីវិតម៉ែក៏សុខជាមួយ។ ម៉ែស្រលាញ់កូនណាកូន ( កូនប្រសារស្រីរបស់ម៉ែ) »

ពិតណាស់នេះគឺជារឿងល្អមួយដែលអ្នកស្រីធ្វើការ Suprise ដល់កូនប្រសារស្រីក្នុងថ្ងៃខួបកំណើតបែបនេះ ជាពិសេសទទួលបានការកោតសរសើរពីសំណាក់មហាជនយ៉ាងច្រើន៕