Home ពត៍មានថ្មីៗ កម្សាន្ត ថ្វីត្បិតរស់នៅលើទឹកដីអាមេរិកមែនតែ សារ៉ាយ ​សក្ខណា កើបលុយនៅកម្ពុជាមិនស្ទើរ

ថ្វីត្បិតរស់នៅលើទឹកដីអាមេរិកមែនតែ សារ៉ាយ ​សក្ខណា កើបលុយនៅកម្ពុជាមិនស្ទើរ

471

បើទោះជាសារាយ សក្ខណា ទោះបីជាកំពុងរស់នៅសោយសុខ នៅសហរដ្ធ ប៉ុន្តែនាងនៅតែបន្តកើបប្រាក់ពីទឹកដីកំណើតរបស់ខ្លួន បានយ៉ាងស្រួលដូចបកចេក តាមរយៈការបើកជំនួញរកស៊ី ពីរបីកន្លែងបន្ថែមទៀត និងទុកឲ្យម្ដាយរបស់នាង ជាអ្នកមើលការខុសត្រូវ ប្រមូលលុយចំណេញ។

ទើបតែបានបើកហាង ថែរក្សាសម្រស់យីហោ Xeno អស់ទឹកប្រាក់ប្រមាណច្រើនសែនដុល្លារ នៅម្ដុំហាងស៊ុបចាស់ ខាងក្រោយផ្សារទួលគោកសោះ តារាសម្ដែងអ្នកនាង សារ៉ាយ សក្ខណា បានប្រកាសដំណើរការហាង Xeno មួយកន្លែងទៀតហើយ នៅម្ដុំខាងក្រោយវិទ្យាល័យ ព្រះស៊ីសុវត្ថិកាល ខណៈ កាលពីថ្ងៃទី១ ខែ កញ្ញា នាងត្រូវបានទម្លាយ ឲ្យដឹងថា ការចំណាយដើមទុន លើហាងថ្មីនេះ បានចំណាយអស់ ខ្ទង់សែនដុល្លារ។បានធ្វើឲ្យប្រិយមិត្តទស្សនិកជនមានតារាសិល្បៈស្ទើរគ្រប់មាត់ បានធ្វើការកោតសរសើរថា អ្នកនាង និងស្វាមីពិតជាពូកែ ពង្រីកមុខរបរបន្ថែម ដើម្បីបង្កើនចំណូល និងមានមុខមាត់មែននៅក្នុងសង្គម ដោយសារតែក្នុងពេលមាន ការទាក់ទងឲ្យអ្នកនាងចុះមកថតកុន អ្នកនាងនៅតែចំណាយពេលចុះមក ហើយសុខចិត្តរស់នៅបែកប្ដី ដោយអោយស្វាមីនៅស្រុកខ្មែរ ដើម្បីមើលហាង​ដែលបានដំណើរការ ចំណែកអ្នកនាង និងកូននៅអាមេរិកអោយបានសញ្ជាតិសិន។

អ្វីដែលគេកត់សម្គាល់ គឺអ្នកនាងបាន ប្រើទំនាក់ទំនង និងប្រជាប្រិយភាព ទាក់ទាញតារាល្បីៗ​ស្ទើរចង់មួយចំហៀងប្រទេសទៅហើយ ឲ្យផ្សព្វផ្សាយពីហាង Xeno តាមរយៈអោយជាអ្នកតំណាង ដែលធ្វើ​អោយមុខជំនួញមួយនេះ មានការប្រកួតប្រជែងបានខ្ពស់ ទើបក្នុងពិធីបើកសម្ពោធហាង Xeno សាខាទី២ ដែលអ្នកនាងបានឲ្យស្វាមី និងអ្នកតំណាង ចេញមុខកាត់ខ្សែបូរសម្ពោធ នៅក្រោយវិទ្យាល័យព្រះស៊ីវត្ថិ កាលពីថ្ងៃទី១ កញ្ញា មានសុទ្ធតែតារាល្បីៗ ជាពិសេសគឺកញ្ញា ឌុច លីដា ក៏បានចូលរួមដែរ៕