Home ពត៍មានថ្មីៗ កម្សាន្ត ទប់អារម្មណ៍មិនជាប់!អ្នកនាង យក់ ថិតរដ្ឋា ព្រលះមួយប្រយោគធ្វើអោយអ្នកច្រណែនគាត់ឆ្អែតបាយ

ទប់អារម្មណ៍មិនជាប់!អ្នកនាង យក់ ថិតរដ្ឋា ព្រលះមួយប្រយោគធ្វើអោយអ្នកច្រណែនគាត់ឆ្អែតបាយ

1497

តារាចម្រៀងជើងចាស់ ជាភរិយាដ៏ល្អ ដែលមិនសូវមានរឿងអាស្រូវនឹងជាតារាសម្លេងផ្អែមស្រួយប្រចាំផលិតកម្មថោនក៏នៅតែមានប្រជាប្រិយភាពនៅក្នុងស្រទាប់យុវវ័យផងដែរ។

ថ្មីៗនេះដែរអ្នកនាងបានបង្ហោះសារមួយឃ្លាដ៏មានអត្ថន័យចាក់ដោតខ្លាំងចំពោះអ្នកដែលច្រណែនអ្នកនាងឬក៏មនុស្សដែលមើលងាយអ្នកនាងថា៖ មនុស្សខ្លះវាអញ្ចឹងមែន ! ពស់ក្បាលពីរឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយទៀត ដល់ទីបញ្ចប់គឺគ្មានសល់អីទាំងអស់ចូលចិត្តនិយាយអាក្រក់ពីគេហើយមិនមើលខ្លួនឯងថាល្អគ្រប់យ៉ាងហើយរឺនៅ មើលងាយគេ បើគេជាអ្នកមានវិញត្បុលក្បាលចូលយកចិត្តយកថ្លើមហើយឃើញគេអន់ជាងខ្លួនក៏ប្រញាប់ដកខ្លួនចេញ អួតលើស និយាយដើមគេអុជអាលនៅនឹងមុខធ្វើជាតួចិត្តល្អតែក្រោយខ្នងលួចពេបជ្រាយគេច្រណែនគេ ឈ្នានីស ទាំងមុខញញឹមមានល្បិចស្គាល់ហើយ ហើយក៏មិនចង់ជួបទៀតដែរ មួយម៉ាត់ណាក៏ស្រលាញ់ណាស់នឹកណាស់ តែតាមការពិតស្អប់ចង់ងាប់ហើយ ជ្រេញចង់ងាប់ហើយ ! ល្អយ៉ាងណាក៏អាចប្រែទៅជាមិនល្អព្រោះយើងលូវវាមិនដល់គេនោះអី សូមជូនពរកុំអោយក្រណាហើយឧស្សាហ៍មើលមកក្រោមផងប្រយត្ន័វាធ្លាក់បាក់កងាប់អស់ទៅអាចរិកម៉ាកៗនឹងនោះ !

ភ្ជាប់ជាមួយនិងឃ្លាដ៏មានន័យចាក់ដោតនេះក៏មានអមជាមួយនឹងពាក្យស្លោកមួយឃ្លាទៀតថា៖ ធ្វើអាក្រក់គង់គេដឹង កុំខំប្រឹងបង្ខូចគេ ដឹងខុសគួររិះរេ ឈប់បង្ខូចគេ បិតបាំងខ្លួន។

តាមការបង្ហោះសារដ៏មានអត្ថន័យនេះគឺមានន័យថាអ្នកនាងបានទ្រាំនឹងទង្វើរបស់មនុស្សប្រភេទដែលអ្នកនាងរៀបរាប់ខាងលើមិនមែនតែម្ដងនោះទេប្រហែលជាមានបញ្ហាច្រើនដងហើយបានលើកនេះទប់មិនជាប់ធ្វើអោយគាត់បង្ហោះសារជាសាធារណៈបែបនេះ៕