កាលពីព្រឹកមិញនេះនាងJanie ជាមួយនិងលោក Mike បានកាន់ដៃគ្នាចូលរោងការ ពោរពេញទៅដោយស្នាមញញឹម។
ពិធីមង្គលនេះក៏មានការចូលរួមពីសំណាក់មិត្តសិល្បៈនិងមិត្តជិតស្និតមួយចំនួនរបស់អ្នកទាំងពីដែលធ្វើអោយកម្មវិធីកាន់តែមានភាពសប្បាយរីករាយ ក្នុងកម្មវិធីនោះផងដែរគេសង្កេតឃើញមានពិធីភ្ជាប់ពាក្យបំពាក់ចិញ្ចៀន និងពិធីចុះអេតាស៊ីវិលធ្វើជាគូស្វាមីភរិយាយ៉ាងពេញមុខពេញមាត់ ស្របទៅតាមផ្លូវច្បាប់គ្រប់យ៉ាង។
កាន់តែពិសេសនោះក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមសម្ដែងភាពរីករាយអបអរអ្នកទាំងពីរនៅពេលបានឃើញតារាដែលេពួកគេស្រលាញ់កាន់ដៃគ្នាចូលរោងការដោយភាពជោគជ័យ និងស្នាមញញឹមបែបនេះ៕
ទស្សនាសកម្មភាពនៃមង្គលការដូចខាងក្រោម៖