Home ពត៍មានថ្មីៗ ទាហានខ្មែរការពារប្រាសាទព្រះវិហារមួយរូបដង្ហោយហៅរកជំនួយខណៈអាជ្ញាធរខេត្តកំពង់ធំឈូសឆាយផ្ទះបន្សល់ទុកតាំងពីឆ្នាំ១៩៨៤ សំរាប់ប្រពន្ធកូនខ្ទេចខ្ទីគ្មានសល់(មានវីដេអូ)

ទាហានខ្មែរការពារប្រាសាទព្រះវិហារមួយរូបដង្ហោយហៅរកជំនួយខណៈអាជ្ញាធរខេត្តកំពង់ធំឈូសឆាយផ្ទះបន្សល់ទុកតាំងពីឆ្នាំ១៩៨៤ សំរាប់ប្រពន្ធកូនខ្ទេចខ្ទីគ្មានសល់(មានវីដេអូ)

536

ថ្មីៗនេះមានទាហានខ្មែរតស៊ូការពារទឹកដីតាំងពីជំនាន់រំដោះប្រល័យពូជសាសន៍ រហូតដល់ការពារទាំងប្រាសាទព្រះវិហារ បានរៀបរាប់សុំជំនួយខណៈដែលក្រុមគ្រួសាររបស់ខ្លួនត្រូវបានគេរឹបអូសយកដីដែលកាន់កាប់តាំងពីឆ្នាំ ១៩៨៤ ដល់បច្ចុប្បន្ន។

តាមរយៈប្រភពហ្វេសប៊ុកឈ្មោះថា Ra Phorn បានបង្ហោះសាររៀបរាប់ថា៖ «នេះគឺជាការឈឺចាប់ខ្លាំងបំផុតសំរាប់គ្រួសារខ្ញុំបាទ ដែលឪពុករបស់ខ្ញុំបាទ បានរួមចំណែកតស៊ូរំដោះប្រល័យពូជសាសន៍ក្រហមឆ្នាំ១៩៧៩ រហូតមកដល់ការពារប្រាសាទព្រះវិហារដែលទាហ៊ានសៀមឈ្លានពានសូម្បី១ម៉ែត្រក៏មិនអោយបាត់ផង ហើយត្រូវបានពលីលើសមរភូមិមុខ ឥឡូវនេះសូម្បីតែផ្ទះបន្សល់ទុកតាំងពីឆ្នាំ១៩៨៤ សំរាប់ប្រពន្ធកូនរស់នៅបច្ចុប្បន្ន ត្រូវបានអាជ្ញាធរខេត្តកំពង់ធំឈូសឆាយខ្ទេចខ្ទីគ្មានសល់ ទាំងដែលរូបខ្ញុំបាទកំពុងជាប់កម្មសិក្សានៅប្រទេសវៀតណាមរយះពេល៥ឆ្នាំ»

Posted by Ra Phorn on Thursday, 28 February 2019

Posted by Ra Phorn on Thursday, 28 February 2019

Posted by Ra Phorn on Thursday, 28 February 2019