Home ពត៍មានថ្មីៗ ទាំងស្រស់ស្អាតទាំងពូកែ!កូនខ្មែរមួយរូបបានបានបង្កើតប្រវត្តិសាស្រ្តថ្មីដល់ប្រទេសជាតិ ពីការប្រលងគណិតវិទ្យា លំដាប់ពិភពលោក

ទាំងស្រស់ស្អាតទាំងពូកែ!កូនខ្មែរមួយរូបបានបានបង្កើតប្រវត្តិសាស្រ្តថ្មីដល់ប្រទេសជាតិ ពីការប្រលងគណិតវិទ្យា លំដាប់ពិភពលោក

81

ពិតជាគួអោយកោតសរសើរខ្លាំងណាស់ចំពោះក្មេងស្រីម្នាក់ដែលបាននាំកិត្តយសជូនជាតិតាមរយៈការប្រឡងមុខវិជ្ជាគណិតលំដាប់ថ្នាក់ពិភពលោក នេះបើតាមការបង្ហោះព៌តមានថ្មីៗនេះលើផេករបស់សាលារៀន Western International School ។

សិស្សថ្នាក់ទី ១១D នៃសាលាវេស្ទើនអន្តរជាតិ ប្អូនស្រី ណារិទ្ធ កញ្ញារត្ន័ បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀត គឺបានទទួលពានរង្វាន់លំដាប់កំពូលពិភពលោក ពីការប្រលងគណិតវិទ្យា លំដាប់ពិភពលោក ដែលមានបេក្ខជនចូលរួមប្រលងចំនួន ១៤០៤នាក់ មកពី២៣ប្រទេស។ គាត់បាននាំមកនៅកិត្តិយសសម្រាប់ខ្លួនគាត់ និងក្រុមគ្រួសារ សាលារៀន និងប្រទេសកម្ពុជា។

សូមចូលរួមអបអរសាទរចំពោះប្អូនស្រីដែលបានលើកមុខមាត់ជាតិអោយពិភពលោកបានស្គាល់៕