Home ពត៍មានថ្មីៗ ប្លែកៗ ទីក្រុងមួយរបស់ជប៉ុនស្រស់ស្អាតនិងអនាម័យបំផុតស្ទើរតែគ្មានកាកសំណល់

ទីក្រុងមួយរបស់ជប៉ុនស្រស់ស្អាតនិងអនាម័យបំផុតស្ទើរតែគ្មានកាកសំណល់

465

ក្រុងតូចមួយនៅក្បែរជ្រលងភ្នំមួយនេះ គឺមើលទៅដូចជាក្រុងដទៃៗនៅក្នុងប្រទេសជប៉ុនអីចឹង ក៏ប៉ុន្តែនៅពេលដែលប្រទេសជប៉ុនបានចេញច្បាប់តឹងរ៉ឹង ដែលហាមមិនឲ្យមានការបញ្ចេញឧស្ម័នពុលដោយការដុតសំរាម ក្រុងនេះបានចាប់ផ្ដើមរកវិធីផ្សេងៗដើម្បីដោះស្រាយបញ្ហាកាកសំណល់របស់គេ។ប្រជាជនដែលមានចំនួនប្រហែល ១ពាន់ ៥រយនាក់នៅក្នុងក្រុង Kamikatsu បែងចែកសំរាមជា ៤៥ បែប។ វាគឺជាផ្នែកមួយនៃគោលដៅសម្រាប់ក្រុងតូចមួយនេះ ក្នុងការកាត់បន្ថយការបញ្ចេញកាកសំណល់ឲ្យសល់សូន្យនៅឆ្នាំ ២០២០។

កាកសំណល់អាហារត្រូវបានគេយកធ្វើជាជីកំប៉ុស ហើយ ៨០% នៃសំរាមផ្សេងៗទាំងអស់ត្រូវបានគេយកមកកែឆ្នៃ។ ចំណែកឯសំរាម ២០% ដែលមិនអាចកែឆ្នៃវិញ ត្រូវបានគេដឹកជញ្ជូនទៅកាន់ក្រុងដទៃដើម្បីធ្វើការដុតបំផ្លាញ។ការខិតខំប្រឹងប្រែងនេះមិនមានធ្វើឡើងដោយមនុស្សម្នាក់នោះទេ វាគឺធ្វើឡើ់ងដោយការសហការដោយប្រជាជនគ្រប់ៗគ្នាដែលរស់នៅក្នុងក្រុងនេះ។អ្នកគ្រប់គ្រងកន្លែងចោលសំរាមនៅក្នុងក្រុងនេះ លោក Kazuyuki Kiyohara បាននិយាយថា «គោលបំណងយើងគឺ យើងកែឆ្នៃអ្វីៗគ្រប់យ៉ាង ដែលយើងអាចកែឆ្នៃបាន។ អ្វីដែលយើងអាចលក់បាន គឺជាចំណូលសម្រាប់ក្រុង ហើយអ្វីដែលយើងលក់មិនបាន យើងនឹងកែឆ្នៃវា។ បើសិនជាអ្វីដែលយើងមានអាចប្រែក្លាយទៅជាធនធានក្នុងទម្រង់ណាមួយ មានន័យថាការបញ្ចេញកាកសំណល់របស់យើងនឹងស្មើសូន្យ៕