Home ពត៍មានថ្មីៗ កម្សាន្ត ទីបំផុតកញ្ញា ស៊ីន យូ​ប៊ី​ន ចេញមុខបកស្រាយរឿងរងការរិះគន់ដង្ហែកឋិនទៅប្រទេសថៃ

ទីបំផុតកញ្ញា ស៊ីន យូ​ប៊ី​ន ចេញមុខបកស្រាយរឿងរងការរិះគន់ដង្ហែកឋិនទៅប្រទេសថៃ

502

កាលពីថ្មីៗនេះកញ្ញាបានបង្ហោះរូបភាពជាច្រើននៅលើគណនេយ្យរបស់ខ្លួនដែលបង្ហាញពីសកម្មភាពកញ្ញាចូលរួមហែកឋិនទៅកាន់ប្រទេសថៃ ប៉ុន្តែទទួលបានការរិះគន់យ៉ាងច្រើនទៅវិញ។

ពេលនេះ​ដែរ ស៊ីន យូ​ប៊ី​ន ក៏បាន​ចេញមុខ​បកស្រាយ​ថា​ «​សាសនា​ការគោរព​ការធ្វើ​បុណ្យ​ធ្វើ​ទាន​ចាំបាច់​ត្រូវ​រើស​កន្លែង​ចាំបាច់​ត្រូវ​រើស​ពូជសាសន៍ ?​ ជួយ អធិប្បាយ​អោយ​នាង​ខ្ញុំ​បាន​យល់​បន្តិច​ផង ​អ្នក​ជ្រួតជ្រាប​ព្រះធម៌​ព្រោះ​នាង​ខ្ញុំ​ជាម​នុស្ស​មិនដែល​ប្រកាន់​សាសនា ពូជសាសន៍ ។ ទោះ​សាសនាអ្វី ​ពូជសាសន៍​អ្វី​ នៅ​ប្រទេស​ណាក៏ដោយ​ឱ្យតែ​ជាទី​សក្ការៈបូជា ​នាង​ខ្ញុំ​គោរព​ទាំងអស់​។ សុំ​អភ័យទោស​បើ​និយាយ​ទៅ​មាន​ត្រង់ណា​ខុសឆ្គង​ ឬ​ ប៉ះពាល់​អារម្មណ៍​»​។

ជាពិសេសកញ្ញាក៏បានបន្តថា «​ពេលធ្វើ​បុណ្យ​ច្រើន​នៅ​ខ្មែរ​គ្មាន​អ្នក​អើពើ​លើកសរសើរ​ដល់​ធ្វើបុណ្យ​នៅស្រុក​គេ​បន្តិចបន្តួច​សោះ​ មិនបាន​ពាក់កណ្តាល​ធ្វើ​នៅ​ខ្មែរ​ផង​ បែរជា​យកមក​ក្លាយជា​ព័ត៌មាន​ព្រោងព្រាត​សុទ្ធតែ​ ប្រើពាក្យ​ថា​ខ្មែរ​មិនចេះ​ជួយ​ខ្មែរ ពេល​នាង​ខ្ញុំ​ជួយ​នាង​ខ្ញុំ​ក៏​មិនបាន​ផុស​អួតថា​ជួយ​ដែរ​ចឹ​ង​ហើយ​ចូរ​កុំ​វិ​និ​ច្ឆ​យ័​អ្នកដទៃ ​ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នកនោះ​។ មិនបាន​ខឹងអ្នក​គិត​អគតិ ​តែ​មិន​ចង់ឱ្យ​ពួកគេ​គិត​មិនល្អ​លើ​សាសនា​ និង​មិន​ចង់ឱ្យ​រើសអើង​ពូជសាសន៍​» ៕