Home ពត៍មានថ្មីៗ ទីបំផុតកម្មកររោងចក្រទាំង៥០០នាក់ព្រមបើកផ្លូវជាតិលេខ៤អោយដំណើរការវិញដោយមូលហេតុមួយ…

ទីបំផុតកម្មកររោងចក្រទាំង៥០០នាក់ព្រមបើកផ្លូវជាតិលេខ៤អោយដំណើរការវិញដោយមូលហេតុមួយ…

476

បន្ទាប់ពីមានការបាតុកម្មបិទផ្លូវជាតិលេខ៤របស់កម្មកររោងចក្រ​យីហោ «ជីម លី» ពេលនេះពួកគេបានព្រមបើកផ្លូវអោយដំណើរការធម្មតាវិញហើយដោយសារតែមានការជ្រោមជ្រែងពីសំណាក់ក្រសួងការងារ ដោយបានប្រកាសថានឹងយកថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល ទៅបើកជូនពួកគាត់នៅមុនថ្ងៃភ្ជុំបិណ្ឌ។

ការចុះសម្របសម្រួល និងដោះស្រាយបញ្ហាជូនក្រុមកម្មករ-កម្មការិនីខាងលើនេះ គេឃើញមានការចូលរួមពីសំណាក់លោក ប្រាក់ ចាន់ធឿន មន្រ្តីជាន់ខ្ពស់ក្រសួងការងារ, លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យ, លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕