Home ពត៍មានថ្មីៗ ទីបំផុតឃាតករដែលបានរំលោភសម្លាប់ក្មេងប្រុសស្រី២នាក់ត្រូវបានកាត់ទោសជាប់ពន្ធនាគារមួយជីវិត!

ទីបំផុតឃាតករដែលបានរំលោភសម្លាប់ក្មេងប្រុសស្រី២នាក់ត្រូវបានកាត់ទោសជាប់ពន្ធនាគារមួយជីវិត!

356

ខេត្តព្រះសីហន-លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី ៤ ខែមិថុនា២០១៩នេះ សម្រេចចោទប្រកាន់ ឃាតករឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ដែលរំលោភសេពសន្ថវៈក្មេងស្រី អាយុ១០ឆ្នាំរួចបានសម្លាប់ចោលទាំងប្អូនប្រុសអាយុជាង២ឆ្នាំម្នាក់ទៀតនៅភូមិគគីឃុំបិតត្រាងស្រុកព្រៃនប់ ចំនួន២បទល្មើសដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ។


បើតាមលោក លឹម ប៊ុនហេងអ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ប្រាប់បណ្តាញផ្សព្វផ្សាយថា តុលាការបាន ចោទប្រកាន់ជនសង្ស័យរូបនេះ ពីបទ ឃាតកម្មដោយមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២០២ ចំណុចទី១នៃក្រមព្រហ្មទណ្ឌ និងបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅនិងរំលោភសេពសន្ថវៈ តាមមាត្រា ២០៥នៃក្រមព្រហ្មទណ្ឌ ហើយបច្ចុប្បន្នជនត្រូវចោទរូបនេះត្រូវបានបញ្ជូនទៅចៅក្រម ស៊េីបសួរដេីម្បីឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន តាមនិតិវិធីមុននឹងធ្វើការជម្រះក្តីដើម្បីផ្តន្ទាទោស៕