Home ពត៍មានថ្មីៗ ទីបំផុត!ចាប់បានមុខសញ្ញាជនធ្វើសកម្មភាពលួចដោះស្លាកលេខរថយន្តក្នុងរាជធានីភ្នំពេញយ៉ាងសកម្ម

ទីបំផុត!ចាប់បានមុខសញ្ញាជនធ្វើសកម្មភាពលួចដោះស្លាកលេខរថយន្តក្នុងរាជធានីភ្នំពេញយ៉ាងសកម្ម

886

នាវេលាម៉ោង ៨ ព្រឹកថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០១៨ នេះ ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ប្រកាសជូនដំណឹង ក្នុង Facebook ៖ បើបងប្អូនណាមាន បាត់ស្លាកលេខរថយន្ត សូមទាក់ទងមកលេខ ០១២ ៧១ ៨១ ៧១ ហើយសមត្ថកិច្ចក៏ចាប់បាន មុខសញ្ញា លួច ស្លាកលេខ រថយន្តយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ដោយជិះសុទ្ធតែម៉ូតូឡាំប៉ា ធ្វើការសកម្មភាព ។

ខាង ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញចាប់ជនសង្ស័យនិងដកហូតបានស្លាកលេខរថយន្តជាច្រើននិងវត្ថុតាងធ្វើសកម្មភាពជាច្រើនរួមនឹងម៉ូតូកង់បីជិះធ្វើសកម្មភាព១ផងដែរ៕