បទចម្រៀងដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំជាពិសេសចំពោះអ្នកគាំទ្ររបស់រាជនី K-Pop CL ដែលបានបង្ហាញខ្លួនក្នុងបទថ្មីរបស់ The Black Eyed Peas ដែលមានចំណងជើងថា “DOPENESS” បានចេញជាផ្លូវការមុននេះបន្តិចជាមួយវីដេអូយ៉ាងឡូយ។
បទថ្មីដែលស្ថិតក្នុងអាល់ប៊ុម “Masters of the Sun” បានសម្រិតសម្រាំងជាពិសេស ចេញពីការសហការគ្នារវាងតារាចម្រៀងអាមេរិក និងកូរ៉េ។ អ្វីដែលអស្ចារ្យគឺការត្រលប់មកវិញរបស់កញ្ញា CL ដែលបានបាត់មុខមួយរយៈធំ។
ចង់ដឹងថាបទថ្មីនេះមានអ្វីប្លែកពី The Black Eyed Peas ជាមួយ CL ទស្សនាវីដេអូខាងក្រោម៖