Home ពត៍មានថ្មីៗ កម្សាន្ត ទីបំផុតបែកធ្លាយទំនាក់ទំនងស្នេហារបស់ព្រះអង្គម្ចាស់ ប្រ៊ុយណេ Abdul Mateen ហើយ!

ទីបំផុតបែកធ្លាយទំនាក់ទំនងស្នេហារបស់ព្រះអង្គម្ចាស់ ប្រ៊ុយណេ Abdul Mateen ហើយ!

1247

ព្រះអង្គ​ម្ចាស់​ប្រ៊ុយណេ​ដែល​ជា​បុត្រា​ទី ១០ របស់​ស្ដេច​ស៊ុលតង់ ធ្លាប់​បាន​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង និង​ទាក់​ចិត្ត​នារី​ៗ​ជា​ច្រើន​នាក់​ដោយ​សារ​រូប​សម្បត្តិ​ដ៏​ស្រស់​សង្ហា​របស់​ព្រះអង្គ ប៉ុន្តែព្រះអង្គបានធ្វើអោយនារីជាច្រើនខកចិត្តខណៈទ្រងបានបង្ហោះរូបជាមួយនារីម្នាក់ដ៏ស្រស់សោភានៅក្នុងបណ្តាញសង្គមផ្លូវការរបស់ព្រះអង្គ។

ទោះជាយ៉ាងណាក៏មិនទាន់មានការបកស្រាយពីសំណាក់ព្រះអង្គម្ចាស់ Mateen នៅឡើយទេ ប៉ុន្តែយោង​តាម​គណនី Twitter មួយ ដែល​បាន​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ពី​បណ្ដា​គណនី​បណ្ដាញ​សង្គម​របស់​ព្រះ​អង្គ​ម្ចាស់ Mateen បង្ហាញ​ពី​រូប​មួយ​ចំនួន​របស់​ព្រះអង្គ​ជាមួយ​នារី​ម្នាក់នេះផងដែរ។

តាមរយៈរូបភាពនោះបានបង្ហាញអត្តសញ្ញាណរបស់នារីម្នាក់នោះត្រូវបានគេស្គាល់ថា ជាចៅស្រីរបស់រដ្ឋមន្ត្រី ម្នាក់ក្នុងប្រទេសប្រ៊ុយណេ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ននាងរស់នៅក្នុងទីក្រុង Bath ចក្រភពអង់គ្លេស ដែលមាន រូបឆោមស្រស់ស្អាត មានឈ្មោះថា Anisha Isa-Kalebic។

ដើម្បីអោយកាន់តែច្បាស់ទស្សនារូបភាពខាងក្រោម៖