Home ពត៍មានថ្មីៗ កម្សាន្ត ទីបំផុតមេក្រុម IKON លោក B.I ចេញមុខបកស្រាយការពិតលើបណ្តាញសង្គមផ្ទាល់របស់ខ្លួន!

ទីបំផុតមេក្រុម IKON លោក B.I ចេញមុខបកស្រាយការពិតលើបណ្តាញសង្គមផ្ទាល់របស់ខ្លួន!

649

បន្ទាប់ពីមានព៌តមានបែកធ្លាយពីខាងសំណាក់ក្រុមអ្នកប្រមាញ់តារារបស់កូរ៉េខាងត្បូងគឺ Dispatch ដែលបានចោទប្រកាន់ iKON របស់ B.I នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងការសូកប៉ាន់ប៉ូលីសដោយផ្អែកលើសារជជែកកំសាន្ត Kakao ។

តាមរយៈបណ្តាញសង្គមផ្ទាល់របស់លោក B.I ក៏បាន ចេញមុខបកស្រាយការពិតរបស់ខ្លួនបន្ទាប់ពីការចោទប្រកាន់ការប្រើប្រាស់គ្រឿនញៀន, HANBIN បានចេញមុខដោយបង្ហោះសារក្នុង instagram ថា ៖ «​សួស្តីខ្ញុំគឺជា Kim Hanbin ។ ជាដំបូងខ្ញុំពិតជាសុំទោសសំរាប់បញ្ហាដែលមិនសំគួរដែលខ្ញុំប្រព្រឹត្ត ។ វាជាការពិតដែលខ្ញុំចង់សាក (គ្រឿងញាន) វាពិតមែន នៅពេលដែលខ្ញុំកំពុង stress និងពិបាកចិត្តជាខ្លាំងកាលពីមុន ប៉ុន្តែខ្ញុំមិនបានសាកទេព្រោះខ្ញុំភ័យខ្លាច ។

ខ្ញុំសុំទោសដល់អ្នកគាំទ្រទាំងអស់និងសមាជិករបស់ខ្ញុំដែលធ្វើអោយខកចិត្ត លើទង្វើរបស់ខ្ញុំ ។ ខ្ញុំចង់ចាកចេញពីក្រុមដើម្បីកុំអោយមានការប៉ះពាល់ ។ ខ្ញុំសុំទោសម្តងទៀតទៅអ្នកគាំទ្រនិងសមាជិក iKON» ៕

ប្រភពពី៖ K-Pop World