កម្មវិធីប្រកួតសម្រស់ «Miss Universe Cambodia» ឆ្នាំ ២០១៩ បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី៣១ មីនា ឆ្នាំ ២០១៩ ហើយនៅទីបំផុតគេបានរកឃើញម្ចាស់មកុដប្រចាំឆ្នាំ ២០១៩ ហើយ គឺបានទៅលើបេក្ខនារី សំណាង អេលីណា មកពីរាជធានីភ្នំពេញ ដែលនាងនឹងត្រៀមខ្លួនទៅប្រកួតកម្មវិធី «Miss Universe» នៅលើឆាកអន្តរជាតិបន្តទៀត។





ក្រៅពីបេក្ខនារីសំណាង អាលីណា ទទួលបានជយជំនះគ្រងមកុដក្នុងកម្មវិធី «Miss Universe Cambodia» ឆ្នាំ ២០១៩ ហើយនោះ គឺមានបេក្ខនារី៤រូបទៀត ទទួលនូវចំណាត់ថ្នាក់ បន្តបន្ទាប់ ក្នុងនោះរួមមាន កញ្ញា បុណ្យ កញ្ចនធីតា ទទួលបានចំណាត់ថ្នាក់លេខ៥, កញ្ញា ប៉ូ គឹមថេងសុតធីតា ទទួលបានចំណាត់ថ្នាក់លេខ៤, កញ្ញា ចន សុទីម៉ា ទទួលបានចំណាត់ថ្នាក់លេខ៣ និងកញ្ញា ថោង ម៉ាឡា ទទួលបានចំណាត់ថ្នាក់លេខ២៕