Home ពត៍មានថ្មីៗ កម្សាន្ត ទីបំផុតលោក បញ្ញា សិទ្ធ ចេញមុខបកស្រាយវិវាទជាមួយក្លឹបកំសាន្ត SOUND!

ទីបំផុតលោក បញ្ញា សិទ្ធ ចេញមុខបកស្រាយវិវាទជាមួយក្លឹបកំសាន្ត SOUND!

460

បន្ទាប់ពីមានការបង្ហោះសារមួយឃ្លានៅលើផេករបស់ SOUND CLUB ដែលជាប់ទាក់ទងនឹងលោក បញ្ញា សិទ្ធ ពីបញ្ហារឿងបំណុលនោះសារព៌តមានបានចេញព្រោងព្រាតការចែករំលែក តៗគ្នាក៏មានច្រើនរហូតដល់សមីខ្លួនចេញមុខបកស្រាយនៅលើគណនេយ្យរបស់ខ្លួន។

ឆ្លើយតបទៅនឹងការបកអាក្រាតរឿងជំពាក់បំណុលដូចដែលខាងផេក SOUND CLUB​ បានបង្ហោះលោក បញ្ញា សិទ្ធ ក៏បានសរសេរតបថា ៖ «មួយរយះចុងក្រោយនេះខ្ញុំបានចេញមកសម្តែងនៅប្រទេសអូស្រ្តាលីនឹងកំពុងមករកថវិកាខ្លះដេីម្បីជួយដល់គ្រួសារជាពិសេសខ្ញុំកំពុងមានអ្នកម្តាយកំពុងឈឺ សូម SOUND CLUB មេត្តាដល់ខ្ញុំដែលជាបុល្គិកចាស់ផង Facebook វាពិតល្បីណាស់ អីលូវល្បីហើយ អស់ចិត្តនៅ Deth Malina Duong Chay ឌួង ឆាយ» ៕