Home ពត៍មានថ្មីៗ កម្សាន្ត ទីបំផុតលោក G-Devith បានប្រកាសជាផ្លូវការណ៍ហើយអំពីការចាកចេញមកធ្វើជាអ្នកចម្រៀងឯករាជ្យ

ទីបំផុតលោក G-Devith បានប្រកាសជាផ្លូវការណ៍ហើយអំពីការចាកចេញមកធ្វើជាអ្នកចម្រៀងឯករាជ្យ

1821

តាមរយៈផេកផ្ទាល់របស់លោក G-Devith បានប្រកាសប្រាប់អំពីការចាកចេញពីផលិតកម្មដ៏ធំក្នុងប្រទេសកម្ពុជាមកធ្វើជាតារាចម្រៀងឯករាជ្យវិញ។

លោកបានបញ្ជាក់ថា៖ការចាកចេញរបស់លោកគឺមិនបានពាក់ព័ន្ធរឿងជាមួយនរណាម្នាក់ទេគឺលោកគ្រាន់តែចង់ចាកចេញដោយជំហរជាអ្នកចម្រៀងឯករាជ្យដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារឆ្ពោះទៅកាន់បទពិសោធន៍ថ្មីដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រជាទីស្រលាញ់របស់លោកតែប៉ុន្នោះ។

ទោះគាត់ចាកចេញក៏ពិតមែនតែលោកនៅតែមានចម្រៀងជាច្រើនសម្រាប់អ្នកគាំទ្រដែលស្រលាញ់លោក អ្នកគាំទ្រអាចចូលទៅ subscribe official YouTube channel របស់លោកដើម្បីទទួលបានបទចម្រៀងថ្មីៗបន្ថែម។

ដូចនេះសូមរង់ចាំតាមដានបទចម្រៀងថ្មីៗរបស់លោក G-Devith នៅលើបណ្តាញសង្គមរបស់លោកផ្ទាល់ផងណា៕