Home ពត៍មានថ្មីៗ ទីបំផុត!សាកសពរបស់នាយទាហានដែលបានស្លាប់ដោយសារបាក់ស្ពានអូម៉ាពេលនេះបានរកឃើញទាំង២នាក់ហើយ

ទីបំផុត!សាកសពរបស់នាយទាហានដែលបានស្លាប់ដោយសារបាក់ស្ពានអូម៉ាពេលនេះបានរកឃើញទាំង២នាក់ហើយ

433

ក្រោយមានករណីបាក់ស្ពានធ្លាក់យោធិន ២រូប ទាំងមនុស្ស ទាំងម៉ូតូចូលទៅក្នុងទឹកស្ទឹង ហូរគួចត្របាញ់បាត់ខ្លួនរកមិនឃើញនោះ ពេលនេះ សព ត្រូវបានសមត្ថកិច្ចរកឃើញទាំង២នាក់ហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ។

ជនរងគ្រោះ​ស្លាប់ដោយករណីបាក់ស្ពានអូម៉ាពេលនេះបានរកឃើញទាំង២នាក់ហើយពិតជាស្លុតចិត្តសម្រាប់គ្រួសារពួកគាត់ទាំង២នាក់ខ្លាំងណាស់សពអ្នកទាំងពីត្រូវទឹកហូគួចចេញពីកន្លែងកើតហេតុចំងាយ១០គីឡូ គឺស្ថិតនៅចំណុចខាងក្រោមកោះទន្សាយ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

តាមរយៈព៌តមានច្បាស់ការបានអោយដឹងថាជនរងគ្រោះមានឈ្មោះ សុខ សុវណ្ណឌី ភេទប្រុស អាយុ ២៣ឆ្នាំ , ដោយឡែកបើតាមប្រភពពីបណ្តាញសង្គម បុរសម្នាក់ទៀត មានឈ្មោះ ភីនី ដាលិ អត្ថលេខ: 247380 មុខងារ នាយក្រុមស៊ើបការអង្គភាព: វរៈសេនាតូចកាំភ្លើង យោធភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ៕