យោងតាមរបាយការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃទី 25 ខែមករានាង Jennie អាយុ 22 ឆ្នាំរបស់ក្រុម BlackPink និង Kai របស់ក្រុម EXO អាយុ 24ឆ្នាំ បានបែកបាក់គ្នាហើយ។
របាយការណ៍បានអះអាងថាអ្នកទាំងពីរបានសម្រេចចិត្តផ្លាស់ប្តូរពីស្នេហាទៅជា បង ប្អូន ត្រឹមតែមួយខែ បន្ទាប់ពីការផ្សព្វផ្សាយជាសាធារណៈ។ អ្នកទាំងពីរបានសម្រេចចិត្តថាពួកគេត្រូវផ្តោតលើការងាររបស់ខ្លួនហើយសម្រេចចិត្តបែកគ្នាជារឿងល្អប្រសើ។ វាហាក់ដូចជាការសម្រេចចិត្តមួយសម្រាប់មិត្តរួមក្រុមសិល្បករនិងអ្នកគាំទ្រ»។ ពួកគេនឹងខំប្រឹងប្រែងសម្រាប់ការងាររៀងខ្លួនជាពិសេសពួកគេគាំទ្រគ្នាទៅវិញទៅមក»៕