អតីតសង្សារតារាសម្តែងប្រុស Peach Pachara នាង Patricia Good បានចេញមុខមកបកស្រាយការពិតជាលើកទីពីរ ក្រោយទំនាក់ទំនងស្នេហារបស់ពួកគេរង្គោះរង្គើរ ព្រោះចាប់តាំងថ្ងៃដែលពួកគេទាំងពីរបានប្រកាសចែលផ្លូវគ្នាជាសាធារណៈមក រូបថតជាច្រើនសន្លឹករបស់Patricia និងលោកNote Vises ដែលគេសង្ស័យថាជាជនទី៣ បានបែកធ្លាយនៅលើបណ្តាញសង្គមជាច្រើនហូរហែរ។
ទីបំផុតកាលពីម្សិលមិញនេះ Patricia Good ព្រមទទួលស្គាល់ថាសេពគប់ជាមួយ Note តែមិនមែនលួចលាក់ទេ គ្រាន់ Move on ។ Pat ស្គាល់ Note 2ខែហើយ ទោះបីគេចាប់បានទៅ Movie ញ៉ាំបាយ និងរូបរថយន្តនៅ Condo យ៉ាងណាក៏ Pat បានបែកពី Peach ហើយ ។ ពេលនេះកំពុងសិក្សាចិត្តគ្នា និងមើលចិត្តគ្នាផងដែរ។ នាង Pat ក៏បានសារភាពថានាង ជួបNoteដំបូងនៅពេលឃ្លាតឆ្ងាយពី Peach ហើយ ក៏បែកគ្នាជាមួយ Peach ច្បាស់លាស់ រហូតដល់គេធ្វើល្អដាក់តែមិនមែនដោយសារលុយទេ។
លើកមុននិយាយថាមិនស្និតដោយសារតែខ្លាចនិយាយថាស្និតហើយអាចគេមើលទៅថាយើងសេពគប់គ្នាពិតមែន តែពេលនេះក៏នៅនិយាយគ្នាមើលចិត្តគ្នាសិន មិនមែន Move On លឿនទេ តែប្រើវេលាខូចចិត្តមកយូរហើយគ្រាន់មិនបានបង្ហាញ៕