Home ពត៍មានថ្មីៗ ទឹកជំនន់ទន្លេសេសាននៅផ្នែកខាងលើ បានចាប់ផ្តើមស្រកចុះ ខណៈនៅផ្នែកខាងក្រោម ទឹកបានបន្តកើនគឺលើសកម្រិតប្រកាសអាសន្ន

ទឹកជំនន់ទន្លេសេសាននៅផ្នែកខាងលើ បានចាប់ផ្តើមស្រកចុះ ខណៈនៅផ្នែកខាងក្រោម ទឹកបានបន្តកើនគឺលើសកម្រិតប្រកាសអាសន្ន

1508

តាមរយៈប្រភពផេករបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា ទឹកជំនន់ទន្លេសេសាននៅផ្នែកខាងលើ បានចាប់ផ្តើមស្រកចុះវិញហើយ ។

ខេត្តរតនគិរី ៖ គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាននៅផ្នែកខាងលើ ចំណុចឃុំសេសាន ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញហើយ ខណៈនៅផ្នែកខាងក្រោម ចំណុចឃុំកាចូន ស្រុកវើនសៃ ទឹកបានបន្តកើនឡើងដល់កម្ពស់ ៩,៣៤ ម គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១,៣៤ ម ។ ទឹកនៅផ្នែកខាងក្រោម នឹងបន្តកើនឡើងមួយកម្រិតបន្ថែមទៀត រួចនឹងចាប់ស្រកចុះវិញជាបន្តបន្ទាប់នៅរសៀលថ្ងៃនេះ ។

បន្ទាប់ពីការជន់លិចនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត បានចុះអន្តរាគមន៍ជម្លៀស ប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពផងដែរ៕