Home ពត៍មានថ្មីៗ ទឹកដោះម្តាយថ្លៃ!ជាប់គាំងក្នុងគំនរអគារបាក់សង្កត់លើរយៈពេល៣ថ្ងៃតែមិនស្លាប់ថែមទាំងមិនមានរបួសធ្ងន់ទៀតផង

ទឹកដោះម្តាយថ្លៃ!ជាប់គាំងក្នុងគំនរអគារបាក់សង្កត់លើរយៈពេល៣ថ្ងៃតែមិនស្លាប់ថែមទាំងមិនមានរបួសធ្ងន់ទៀតផង

291

កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានរកឃើញចំនួន៤នាក់ហើយ ដោយមាន២នាក់បានបាត់បងជីវិត សរុបមកកើនដល់២៨នាក់ និងអ្នករបួស២៦នាក់ នៅក្នុងគំនរបាក់បែកនៃអគារខណះអ្នកសង្គ្រោះកំពុងបន្តរុករកទៀត។

អ្វីដែលមិនគួរអោយជឿនោះ តាមគណនីហ្វេសប៊ុករបស់លោក ខាន់ ចាន់សុផល បានសរសេររៀបរាប់ក្នុងផេកផ្លូវការរបស់លោកថា៖ «ក្តុកក្តួលណាស់ ! ៣ថ្ងៃហើយ ដែលគាត់តស៊ូប្រឹងរស់ ចង់ស្រែក ឲគេជួយដែរ តែគ្មានកម្លាំង ព្រោះ គាត់ ឮគ្រឿងចក្រគាស់កាយដែរ តែរើខ្លួនពុំរួចសោះ ហើយនិងមានក្លិនស្អុយសាកសព ជុំវិញខ្លួនគាត់ផងដែរ ។ អរគុណទេវតា ដែលបង្អុលទឹកភ្លៀង មកម្តងម្កាល ហូរស្រក់ តាមដែក គាត់អាចហូបទឹក ភ្លៀងនោះ បានបន្តិចៗ គ្រាន់បានផ្សើមបំពង់ក»

កាន់តែគួរអោយកោតសរសើរដល់ទឹកចិត្តសម្តេចតេជោ ហ៊ុន សែន សម្តេចបានឡើងទៅកាន់រថយន្តសង្គ្រោះដើម្បីមើលអការៈរបស់ជនរងគ្រោះផ្ទាល់តែម្តង ទង្វើនេះបានធ្វើអោយមហាជនជាច្រើនសរសើរពីទឹកចិត្តដ៏ប្រពៃរបស់សម្តេចដូចទឹកចិត្តឪពុកដែលបារម្ហកូនគ្រប់រូប៕