ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពទឹកជំនន់ទន្លេ ដោយក្នុងនោះ បានបញ្ជាក់ឲ្យដឹងថា នៅខេត្ដកំពង់ចាម ទឹកនឹងឡើងដល់កម្ពស់ ១៥,២៨ ម៉ែត្រ ខ្ពស់ជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន (កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ) ក្នុងរយៈពេល ៣ឬ៤ថ្ងៃ ខាងមុខ។
ក្រសួងធនធានទឹក បានសង្កត់ធ្ងន់ថា យោងតាមការព្យាករ ទឺកជំនន់ទន្លេ ក្នុងប្រទេសកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
១៖ នៅខេត្តស្ទឹងត្រែង ទឹកនឹងកើនឡើងដល់កម្ពស់ ១០,៧៩ម៉ែត្រ ក្នុងរយៈពេល១ ឬ២ថ្ងៃទៀត (កម្រិតកម្ពស់ប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ)។
២៖ នៅខេត្តក្រចេះ ទឹកនឹងកើនឡើងដល់កម្ពស់ ២១,៩៦ ម៉ែត្រ (កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ) ក្នុងរយៈពេល២ ឬ៣ថ្ងៃ ទៀត។
៣៖ នៅខេត្ដកំពង់ចាម ទឹកនឹងឡើងដល់កម្ពស់ ១៥,២៨ ម៉ែត្រ ខ្ពស់ជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន (កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ) ក្នុងរយៈពេល ៣ឬ៤ថ្ងៃ ខាងមុខ។
៤៖ ចំពោះទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប ទឹកនឹងបន្ដកើនឡើង សន្សឹមៗបន្ថែមទៀត។
៥៖ បឹងទន្លេសាប ទឹកមានកម្ពស់ ៥,៣៣ ម៉ែត្រ ពោលគឺនៅមានលទ្ធភាពស្រូបយក ទឺកជំនន់បានច្រើនបន្ថែមទៀត៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម៖