Home ពត៍មានថ្មីៗ កម្សាន្ត ទេព បូព្រឹក្សរងការរិះគន់មិនធម្មតាបន្ទាប់ពីបានចេញបទចម្រៀងមានអត្ថន័យផ្លែផ្កាដាក់អ្នកដែលមិនពេញចិត្តខ្លួន

ទេព បូព្រឹក្សរងការរិះគន់មិនធម្មតាបន្ទាប់ពីបានចេញបទចម្រៀងមានអត្ថន័យផ្លែផ្កាដាក់អ្នកដែលមិនពេញចិត្តខ្លួន

2224

ថ្មីៗនេះកញ្ញា ទេព បូព្រឹក្ស ទើបតែបានបង្ហាញបទចម្រៀងថ្មីដែលមានចំនងជើងថា «ខ្ជិលនិយាយ» ដែលមានន័យឌឺដងផ្លែផ្កាខ្លាំងទៅលើអ្នកដែលមិនពេញចិត្តលើរូបកញ្ញា ជាពិសេសនោះតើបតែស្ងាត់ការរិះគន់លើការថតបង្ហោះ រូបភាពស្ថិតក្នុងសម្លៀកបំពាក់ សិចស៊ីស្រើបស្រាល នោះឥឡូវក៏ត្រូវរងការរិះគន់ឡើងវិញ បន្ទាប់ពីចេញបទចម្រៀងមានអត្ថន័យដៀមដាមអ្នកគាំទ្រ និង​មហាជន។

ដោយមានគណនេយ្យ Facebook មួយមានឈ្មោះថា Koun Bross បានសរសេរបង្ហោះភ្ជាប់នឹងការរិះគន់ថា «ខ្ចិលនិយាយ.!​ លក្ខណៈហួសនិយាយដូចពាក្យចាស់ ឧស្សាហ៍ពោលថា ដើរជាមួយបណ្ឌិតកើតបណ្ឌិត ដើរជាមួយពាលកើតទៅជាពាល​។ កាលពីមុនច្រៀងគូជាមួយ ​សុវណ្ណរាជ ដូចសុភាពរមទម្យ គួឲ្យស្រឡាញ់ដល់ពេលបានចាប់ដៃគូ ជាមួយអាបែកស្លុយនោះ មកមនុស្សមិនចំមនុស្ស»។

ការរិះគន់ពីសំណាក់អ្នកគាំទ្រជាថ្មីនេះ បានកើតឡើងស្របពេលដែលតារាចម្រៀងរូបនេះ បានទម្លាយផ្សព្វផ្សាយ នូវចម្រៀងរ៉េបបទថ្មីរបស់ខ្លួន មានចំណងជើងថា «ខ្ជិលនិយាយ»