កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម នៅពេលដែលឃើញអ្នកគាំទ្ររបស់ក្រុម BLACKPINK បង្ហោះវីដេអូខ្លីមួយ បង្ហាញពីការចម្រៀងរបស់នាង Jisoo រ៉េបប៉ារ៉ូលរបស់នាង Jennie។

ក្នុងនាមជា Lead Vocalist នៅក្នុងក្រុម Jisoo មិនដែលបានបង្ហាញសមត្ថភាពរបស់នាងក្នុងការរ៉េបនោះទេ តែសម្រាប់វីដេអូបែកធ្លាយនេះបានបញ្ជាក់ថានាងក៏អាចមានសមត្ថភាពក្នុងការរ៉េបបានយ៉ាងលឿនមិនចាញ់ Jennie ប៉ុន្មាននោះទេ អ្វីកាន់តែពិសេសគឺ Jennie ក៏បានច្រៀងប៉ារូរបស់ Jisoo វិញផងដែរ។

ចង់ដឹងកាន់តែច្បាស់ពីសមត្ថភាពរ៉េបរបស់ Jisoo យ៉ាងណាទស្សនាវីដេអូខាងក្រោម៖