Home ពត៍មានថ្មីៗ បច្ចេកវិទ្យា ធ្លាប់តែលឺ Pinocchio និយាយកុហកដុះច្រមុះវែង ឥលូវអ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ច្រមុះ​យើង​នឹង​រួម​តូច ពេល​យើង​កុហក

ធ្លាប់តែលឺ Pinocchio និយាយកុហកដុះច្រមុះវែង ឥលូវអ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ច្រមុះ​យើង​នឹង​រួម​តូច ពេល​យើង​កុហក

415

រឿង​តុក្កតា​ដែល​យើង​មើល​កាលពី​តូច (Pinocchio) ដែល​ច្រមុះ​លូត​វែង​នៅ​ពេល​កុហក​នរណា​ម្នាក់​ គឺយើងមិនដែលគិតថាវាជាការពិតនោះទេតែផ្ទុយទៅវិញតាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​អេ​ស្ប៉ា​ញ នៅ​មហាវិទ្យាល័យ Granada ពេល​ថ្មី​ៗ​នេះ បាន​រក​ឃើញ​ថា ច្រមុះ​របស់​មនុស្ស​យើង​នឹង​រួម​តូច​បន្តិច ពេល​និយាយ​កុហក​។

បណ្ឌិត Emilio Gomez Milan និង ក្រុម​របស់​គាត់ បាន​បង្កើត​ម៉ាស៊ីន​ធ្វើតេស្ត​ការ​កុហក​របស់​មនុស្ស ដោយ​ប្រើប្រាស់​កាមេរ៉ា​ស្ទង់កម្តៅ​។ គេ​រក​ឃើញ​ថា មនុស្ស​យើង​ពេល​កុហក នឹង​មានការ​ឡើងក​ម្តៅ​នៅ​លើ​ថ្ងាស់ ហើយ​ចុះ​ត្រជាក់​នៅ​ច្រមុះ​។ នេះ​គឺ​អាច​បង្ក​ឲ្យ​ច្រមុះ​របស់​យើង រួម​តូច​បន្តិច ដែល​ភ្នែក​ទទេ​មិន​អាច​មើល​ដឹង​នោះទេ។

ការ​សិក្សា​នេះ ធ្វើ​ឡើង​លើ​សិស្ស​៦០​នាក់ ដែល​ត្រូវ​ពិនិត្យ​ដោយ​កាមេរ៉ា​ស្ទង់កម្តៅ​។ គេ​បាន​តម្រូវ​ឲ្យ​​ទូរស័ព្ទ​​ទៅ​ម្តាយ​ឪពុក ឬ នរណា​ម្នាក់ ហើយ​និយាយ​កុហក​។ កាមេរ៉ា​បាន​បង្ហាញ​ថា ថ្ងាស់​របស់​គេ​ឡើងក​ម្តៅ ខណៈ​ដែល​ច្រមុះ​ចុះ​ត្រជាក់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រើប្រាស់​កាមេរ៉ា​ស្ទង់កម្តៅ​នេះ គឺជា​វិធី​គួរ​ជាទី​ទុកចិត្ត​បំផុត​ក្នុង​ចំណោម​បច្ចេក​វិទ្យា​​ផ្សេង​ទៀត​៕

ប្រភពពី៖កោះសន្តិភាព