Home ពត៍មានថ្មីៗ នាយករដ្ឋមន្រ្តីទាំងពីរប្រទេសនឹងជួបគ្នារវាង កម្ពុជា-ថៃ សម្រាប់ការសម្ពោធដាក់ឲ្យដំណើរការនៅផ្លូវរថភ្លើង កម្ពុជា-ថៃ

នាយករដ្ឋមន្រ្តីទាំងពីរប្រទេសនឹងជួបគ្នារវាង កម្ពុជា-ថៃ សម្រាប់ការសម្ពោធដាក់ឲ្យដំណើរការនៅផ្លូវរថភ្លើង កម្ពុជា-ថៃ

601

កិច្ចពិភាក្សាពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការរក្សាសន្តិសុខសុវត្ថិភាព និងការរៀបវារៈដំណើរការកម្មវិធី បើកដំណើរការស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀង និងការជិះរថភ្លើងរួមគ្នា ពីថៃមកកម្ពុជា នាថ្ងៃពុធ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅសាលាក្រុងប៉ោយប៉ែត ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទី នៃក្រសួងសាធារណការ និងដឹកជញ្ជូន ។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាគ្រោងនឹងរៀបចំកម្មវិធី ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលមានរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖

១- ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន)

២- ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥

៣- ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

៤- នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយបានខ្លងលឹក មកស្ថានីយប៉ោយប៉ែត ៕