Home ពត៍មានថ្មីៗ កីឡា នាយក​គ្រប់​គ្រង La Liga ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍គ្រងនឹងយកកីឡាករកម្ពុជាទៅអេស្ប៉ាញ

នាយក​គ្រប់​គ្រង La Liga ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍គ្រងនឹងយកកីឡាករកម្ពុជាទៅអេស្ប៉ាញ

979

នាយក​គ្រប់​គ្រង La Liga ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ​បាន​មក​ទស្សនៈ​កិច្ច​នៅ​កម្ពុជា ​កាល​ពី​ម្សិលមិញ​នេះ ​ហើយ​ក៏​បាន​បង្ហើប​ពី​គម្រោង​មួយ​ដែល​ចង់​ឱ្យ​កីឡាករ​កម្ពុជា​មាន​ឱកាស​បាន​ទៅ​ហ្វឹកហាត់​នៅ​អេស្ប៉ាញ​ផង​ដែរ។

លោក Ivan Codina នាយក​គ្រប់​គ្រង La Liga ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ​បាន​បញ្ជាក់​ថា​លោក​បាន​តាម​ដាន​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​ជាមួយ​ការ​រីក​ចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​លោក​ពិត​ជា​ចង់​ឃើញ​កីឡាករ​កម្ពុជា​មាន​​ឱកាស​បាន​ទទួល​យក​បទ​ពិសោធ​នៅ​អេស្ប៉ាញ​ខ្លាំង​ណាស់។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ថែម​ទៀត​នោះ ​ក្រោយ​ពី​បាន​ដឹង​ថា​មាន​ក្លឹប​នៅ​អេស្ប៉ាញ ​ចង់​ហៅ​កីឡាករ​កម្ពុជា​២​រូប​ទៅ​ហ្វឹកហាត់​កាល​ពី​ពេល​កន្លង​ទៅ​នោះ ​លោក​រឹត​តែ​មាន​ឱ្យ​មាន​រឿង​ខាង​លើ​នេះ ​កើត​ឡើង​ខ្លាំង​មែនទែន។ ​លោក រួម​ជាមួយ​ក្រុម​ការងារ​នឹង​ខិតខំ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឱ្យ​រឿង​នេះ​កើត​ឡើង។

ការ​មក​កម្ពុជា ​នេះ​ដែរ ​គោល​បំណង​ធំ​មួយ​ទៀត ​គឺ​លោក Ivan ​ចង់​ឱ្យ​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​តាម​ដាន ​និង​ស្គាល់ La Liga ​កាន់​តែ​ច្បាស់​ថែម​ទៀត នឹងអ្វីដែលពិសេសនេះគឺលោកង់​បង្កើត​ជា Fan Club ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ប្រភពពី៖ Saby