Home ពត៍មានថ្មីៗ កម្សាន្ត នាយ សង់ សេត សម្រច​ចិត្ត​ប្រកាស​លក់​ផ្ទះ​ពីរ​កន្លែង​​​ជា​បន្ទាន់​ យក​លុយ​ព្យាបាល​ជំងឺឪពុក!

នាយ សង់ សេត សម្រច​ចិត្ត​ប្រកាស​លក់​ផ្ទះ​ពីរ​កន្លែង​​​ជា​បន្ទាន់​ យក​លុយ​ព្យាបាល​ជំងឺឪពុក!

806

តាមរយៈគណនេយ្យផ្ទាល់របស់នាយ សង់​សេត ថ្មីៗនេះលោកបានបង្ហោះប្រកាសលក់ផ្ទះជាបន្ទាន់ដើម្បីយកលុយព្យាបាលជម្ងឺលោកឪពុក នាយ សង់ សេត បានបង្ហោះរូបផ្ទះ ដោយភ្ជាប់ជាមួយសារមានខ្លឹមសារយ៉ាងដូច្នេះថា «យើងខ្ញុំត្រូវការលក់ផ្ទះពីរកន្លែងជាចាំបាច់ ទី១នៅភូម់ក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តំលៃ ៣៥ម៉ឺនដុល្លាអាចចរចា​បាន។ ទី២នៅភូមិសុព័រណ៍ សង្កាត់គោករការ ខណ្ឌ័ព្រែកព្នៅ រាជធានីភ្នំពេញ ២៥ម៉ឺនចរចា​។ (077811968, 015436007)»

កាលពីមួយរយៈមុន នាយ សង់ ស៊ីស ដែលជាឪពុករបស់នាយ សង់ សេត បានធ្លាក់ខ្លួនឈឺ និងត្រូវព្យាបាល ទិញថ្នាំជាប្រចាំផងដែរ។ ដោយប្រហែលជាជម្ងឺរបស់លោកតា សង់ ស៊ីស មិនទាន់ជាស្រួលបួលនឹងខ្វះខាតថវិកាខ្លាំងទើបលោកសម្រេចចិត្តប្រកាសលក់ផ្ទះដល់ទៅពីរកន្លែងជាបន្ទាន់ ដើម្បីដោះទ័លបែបនេះ៕