ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ នៅ ក្នុងមន្ទីរពេទ្យ យីហោ ( វុិចតូរៀ ) មានករណីអ្នកជំងឺ មកពិនិត្យជំងឺ តែ បែរជាមាន ការបង្ខិតបង្ខំឲ្យអោយគ្នាវះកាត់ បេីមិនវះកាត់អាចត្រូវស្លាប់ ហើយចាក់សោរ បិទទ្វារ ឃុំគេមិនអោយចេញក្រៅទៀត ដែលហេតុការណ៍នេះកេីតឡេីងនៅក្នុងមន្ទីរពេទ្យ វុិចតូរៀ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក នាយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ។

មន្ទីរពេទ្យ យីហោ ( វុិចតូរៀ )

តាមសម្ដីរបស់ម្ដាយអ្នកជំងឺខាងលើ បានរៀបរាប់ទាំងទឹកភ្នែកនិងលើកដៃសំពះគេគ្រប់គ្នាថា មុនដំបូងថាមកតែពិនិត្យជម្ងឺទេ ព្រោះតែចុកឈឺខ្លាំងពេក ស្រាប់តែមកដល់ ពេទ្យខាងលើ បានបង្ខំឲ្យកូនស្រីគាត់ វះកាត់ ទោះជាថាគ្មានលុយក៏ដោយ បន្ទាប់មកពេទ្យបានវះកាត់រួច ចេញវិក្ក័យថ្លៃវះ សុទ្ធតែអក្សរចិន ២០០០ដុល្លារ តែអ្នកជម្ងឺ មានតែ ៦០០ដុល្លារបូកទាំងថ្លៃពិនិត្យសេវា ៥៦ ដុល្លារទៀតចឹងសរុបទាំងអស់ ៦៥៦ ដុល្លារដែលគាត់បានបង់ ទៅឱ្យពេទ្យនោះ ដោយលុយមិនគ្រប់ ខាងមន្ទីរពេទ្យនោះ ក៏បានចាក់សោរមិនអោយ គាត់និងកូនគាត់ ចេញទៅណាឡើយ ទាល់តែមានលុយឲ្យគ្រប់ទើបអោយចេញបាន ។


ភ្លាមៗ នោះ រឿងរ៉ាវនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដោយជនរងគ្រោះបានទំនាក់ទំនងសុំការអន្តរាគមន៍ពីសមត្ថកិច្ចតែនៅកន្លែងកើតហេតុ គេបានឃើញតែសមត្ថកិច្ចពីរនាក់ប៉ុណ្ណោះ មកដល់កន្លែងកើតហេតុ ហើយគេក៏មិនបាន ឃើញការអន្តរាគមន៍ ណាមួយ ចំពោះហេតុការណ៍ដែលកើតឡើងនេះដែរ ។

រឿងរ៉ាវដែលកើតឡើងចំពោះគ្រួសារគាត់ហើយគាត់ក៏បានសំណូមពរទៅដល់ខាងអាជ្ញាធរពាក់ព័ន្ធក៏ដូចជាខាង ក្រសួងសុខាភិបាល មេត្តាចុះមកធ្វើការត្រួតពិនិត្យចំពោះមន្ទីរពេទ្យ យីហោ ( វុិចតូរៀ ) ហេតុអ្វីបង្ខិតបង្ខំឲ្យអោយ គេអោយវះកាត់ បើមិនវះកាត់អាចត្រូវស្លាប់ ។
មកទល់ពេលនេះមិនទាន់មានការបកស្រាយពីសំណាក់មន្ទីរពេទ្យនោះនៅឡើយទេ៕
ខាងក្រោមនេះជាវីដេអូបកស្រាយរបស់ជនរងគ្រោះ៖
ប្រភពពី៖TVFB