បរទេស៖ករណីដ៏គួរអោយរន្ធត់មួយបានកើតឡើង ដោយបុរសជាសេដ្ឋីខាងជួញដូរអចលនទ្រព្យម្នាក់បានសារភាពថាខ្លួនសម្លាប់មិត្តស្រីខណៈពេលរួមភេទប្រើថ្នាំកូកាអ៊ី។
លោកJohn Broadhurst អាយុ៤០ឆ្នាំ ធ្វើអោយមិត្តស្រី នាង Natalie Connolly អាយុ២៦ឆ្នាំ របស់ខ្លួនស្លាប់យ៉ាងអនោជអធមនៅក្នុងថ្លុកឈាមដោយសារតែនាង បានហូរឈាមចេញពីរាងកាយនាង ក្រោយពីរួមភេទទាំងកំរោលរួច ។ លុះដល់មួយម៉ោងក្រោយទើបខាងប្រុសទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់មក ហើយប្រាប់ថា បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
បុរសដែលជាដៃគូបានសារភាពថាលោកពិតជាបានសម្លាប់នាងមែនតតេមិនមានបំណងនោះទេ ដោយសារតែអារម្មណ៍ពុះកញ្ជ្រោលមួយឆាវតែប៉ុណ្ណោះ ដែលធ្វើឲ្យនាងហូរឈាមពេញរាងកាយ ។ មុននឹងរួមភេទ ពួកគេទាំងពីរបានផឹកស្រាជាមួយគ្នា ហើយប្រើប្រាស់ថ្នាំញៀនប្រភេទកូកាអ៊ីន បុរសនោះត្រូវចាប់ខ្លួនអាចនឹងជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។
ក្រុមអ្នកសង្គ្រោះបន្ទាន់បានឃើញរបួសមាន៤០កន្លែងនៅលើខ្លួនអ្នកស្លាប់ ដែលមាននៅលើក្បាលជាច្រើនកន្លែង និងនៅលើគូថ និងសុដន់ ។ គេក៏ឃើញ ឆ្អឹងប្រឡង់ភ្នែកខាងឆ្វេងរបស់នាងត្រូវបាក់ និងមុខមានស្នាមជាំជាច្រើនកន្លែងទៀតផង ។
នៅពេលធ្វើកោសល្យវិច្ច័យគេសន្និដ្ឋានថា នាងស្លាប់មកពីមានរបួសច្រើនកន្លែង រួមផ្សំជាមួយនឹងការស្រវឹងស្រាជ្រុលដល់ថ្នាក់ស្មើនឹងប្រាំដងនៃកម្រិតសុវត្ថិភាពធម្មតា ៕