រឿងប្រភេទ Superhero មានការគាំទ្រនិងចាប់អារម្មណ៍ជាខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មនុស្សជាច្រើនកុះករបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនដើម្បីតាមដានមើលរឿង Superhero ដូចជា Spider-Man, Iron Man, Captain America, Batman, Superman, Thor, Hulk, The Flash និង Avengers ជាដើម។
ជាក់ស្ដែងមានអ្នកគាំទ្រផ្កាប់មុខពីរនាក់ប្ដីប្រពន្ធមួយគូបានសម្រេចចិត្តអោយជាងរចនាផ្ទះរបស់ពួកគេក្នុងប្រទេសសិង្ហបុរីធ្វើការរៀបចំ និងរចនាផ្ទះរបស់ពួកគេឱ្យដូចទៅនឹងផ្ទះក្នុងរឿង Avengers ផងដែរ ហើយចំពោះលទ្ធផលចេញមកគឺពិតជាទាក់ទាញនិងល្បីសុះសាយពេញអ៊ីនធឺណេតតែម្ដង។
សម្រាប់មតិរបស់ម្ចាស់ផ្ទះបាននិយាយថា ៖ ពួកគេចូលចិត្តរឿង Avengers ខ្លាំងណាស់ ហើយពួកគេបានឱ្យក្រុមហ៊ុន Absolook Interior Design Pte Ltd ធ្វើការផ្លាស់ប្តូរផ្ទះរបស់ពួកគេ។
រីឯអ្នករចនាផ្ទះបាននិយាយថាការរៀបចំនេះលោកចំនាយពេលមួយសប្តាហ៍ទើបធ្វើវាអោយលេចរូបរាងឡើង មានភាពឡូយឆាយ ទាន់សម័យ ទាក់ទាញនិងប្រៀបបានដូចជានៅក្នុងពិភព Avengers អីចឹង។
ចង់ដឹងថាផ្ទះរបស់ប្ដីប្រពន្ធ ដែលគាំទ្ររឿង Avengers ស្រស់ស្អាតយ៉ាងណានោះទស្សនារូបភាពខាងក្រោម៖



