Home ពត៍មានថ្មីៗ នោះ!គ្រាន់តែសម្ដេចហាមាត់មួយម៉ាត់កំលំាងសមត្ថកិច្ចឡោមព័ទ្ធផ្ទះ លោកឧកញ៉ា គិត ធាង ពាក់ព័ន្ធករណីក្លឹបកំសាន្ត​ រ៉ុក​

នោះ!គ្រាន់តែសម្ដេចហាមាត់មួយម៉ាត់កំលំាងសមត្ថកិច្ចឡោមព័ទ្ធផ្ទះ លោកឧកញ៉ា គិត ធាង ពាក់ព័ន្ធករណីក្លឹបកំសាន្ត​ រ៉ុក​

555

នាល្ងាចម្សិលមិញនេះសមត្ថកិច្ចឡោមព័ទ្ធផ្ទះ លោកឧកញ៉ា គិត ធាង ពេញពាក់ព័ន្ធករណីក្លឹបកំសាន្ត​ រ៉ុក​។

ប្រភពច្បាស់ការពីសមត្ថកិច្ចនគរបាលរាជធានី​ភ្នំពេញ​ បានអោយដឹងមុននេះបន្តិចថា​ ឧកញ៉ា​ គិត​ ធាង​ ត្រូវ​បានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី​ដេីម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជិត​ ៥០​ គ.ក្រ​ ដែលសមត្ថកិច្ចដកហូតពី​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ កាលពីពេលកន្លងមកថ្មីៗនេះ​ ។

រឿងរ៉ាវឡើងកក្រើកក្រុងភ្នំពេញប៉ុន្មានថ្ងៃមុននេះ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ជា​ច្រើន​នាក់ នៅ​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩កន្លងទៅនេះ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​បាន​នៅ​ទីតាំង​ក្នុង​ម​ឈ្ឈ​មណ្ឌល​កំសាន្ត​(​រ៉ក Rock) ស្ថិត​នៅ​ជាប់​ផ្លូវ​ព្រះ​មុន្នី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​បុគ្គលិក និង​អ្នក​ពាក់ព័ន្ធ​ជាង​៣០០​នាក់ សាលារាជធានី​ភ្នំពេញ​ សម្រេចបិទ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ បន្ទាប់​ពី​សមត្ថកិច្ច​បានដោះលែងអ្នកទំាងនោះខ្លះនិងទុកអ្នកដែលពាក់ព័ន្ធ យ៉ាងណាមិញ ថ្ងៃនេះផងដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះធ្វើឡងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឲ្យតាមចាប់មេក្លោងជួញដូរថ្នំានៅក្លឹបកម្សាន្តរ៉ុក (Rock)៕