Home ពត៍មានថ្មីៗ បងប្អូនសូមប្រុងប្រយ័ត្ន!មានករណីម៉ូតូកង់បីឥណ្ឌាចង់ធ្វើស៊ីនារីម្នាក់នៅកន្លែងស្ងាត់នៅពេលយប់(មានវីដេអូ)

បងប្អូនសូមប្រុងប្រយ័ត្ន!មានករណីម៉ូតូកង់បីឥណ្ឌាចង់ធ្វើស៊ីនារីម្នាក់នៅកន្លែងស្ងាត់នៅពេលយប់(មានវីដេអូ)

452

កាលពីយប់មិញនេះមានករណីមួយបានកើតឡើងខណៈម៉ូតូបានជិះដេញតាម កង់បីឥណ្ធាឬPassapp ដែលចង់ធ្វើស៊ីនារីរងគ្រោះ បានជិះគេចខ្លួនបានទៅបុកជាមួយឡានមួយគ្រឿង ហើយនារីជនរង់គ្រោះបានតាមទាន់នៅកន្លែងកើតហេតុនៅតាមបណ្តោយផ្លូវ ២១៧ កែងផ្លូវ៦០ម៉ែត្រ។

តាមរយៈសម្ដីរបស់នារីរងគ្រោះបានបញ្ជាក់ថា៖ «​នាងបានហៅម៉ូតូកង់បី Passapp ជិះទៅផ្ទះនៅម្តុំព្រៃស ប៉ុន្តែដោយសារតែតាមផ្លូវស្ងាត់បុរសដែលបើកម៉ូតូកង់បីមានគំនិតចង់ធ្វើស៊ីនារីរងគ្រោះក៏ជិះទៅកន្លែងស្ងាត់ បើកយឺតៗទោះបីជានារីរងគ្រោះប្រាប់គាត់អោយជិះលឿនយ៉ាងណាក៏ដោយនៅតែមិនព្រមលឿន ហើយបានធ្វើជាចុះទៅបត់ជើងហើយពេលមកវិញក៏រកចាប់នារីរងគ្រោះ តែត្រូវបាននារីរងគ្រោះដឹងខ្លួនទាន់ក៏ចុះពីកង់បីស្រែករកគេជួយ ក៏បានប្ដីប្រពន្ធពីរនាក់បានជួយគាត់ទាន់បន្ទាប់មកម៉ូតូកង់បីក៏បានជិះគេចខ្លួនរហូតដល់គេចទៅប៉ះជាមួយរថយន្តមួយទៀត ទើបចាប់ខ្លួនបាន»​។

ហើយបន្ទាប់មកខាងសមត្ថកិច្ចក៏បាននាំខ្លួនជនជាប់ចោតយកទៅដោះស្រាយតាមផ្លូវច្បាប់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោរ។

ខាងក្រោមនេះជាវីដេអូនៅកន្លែងកើតហេតុ៖

Posted by អាសូរខ្មែរ on Wednesday, 20 February 2019