Home ពត៍មានថ្មីៗ បង្អែមមួយប្រភេទដែលពេញនិយមរបស់ប្រជាជនកម្ពុជា តែបើឃើញពីការផលិតអ្នកនឹងលែងចង់ទទួលទានរហូត!

បង្អែមមួយប្រភេទដែលពេញនិយមរបស់ប្រជាជនកម្ពុជា តែបើឃើញពីការផលិតអ្នកនឹងលែងចង់ទទួលទានរហូត!

699

ជាទូទៅប្រជាជននៅតំបន់អាស៊ីតែងតែចូលចិត្តទទួលទានបង្អែមបន្ទាប់ពីទទួលទានអាហាររួច ដើម្បីលាងមាត់ ចំពោះប្រភេទបង្អែមគឺមានជាច្រើនប្រភេទដែលអ្នកទទួលទានចូលចិត្ត ប៉ុន្តែមានបង្អែមមួយប្រភេទដែលពេញនិយម ត្រូវបានគេរកឃើញថាការផលិតបង្អែមនេះគ្មានអនាម័យ គ្មានគុណភាពនិងគួរអោយខ្ពើមបំផុត។

នៅ​តាម​ផ្លូវ An Duong Vuong នៃ​ទីក្រុង​ហាណូយ គេ​ឃើញ​មាន​សង្វាក់​ផលិតកម្ម​បង្អែម​ដែល​ធ្វើ​នៅ​លើ​ដី​ផ្ទាល់​ដោយ​គ្មាន​អនាម័យ។ លើសពីនេះទៅទៀតអ្នកផលិតបង្អែមនេះបានប្រើជើងផ្ទាល់ជាន់បង្អែមដែលលាយជាមួយសារធាតុរាវមួយចំនួនដែលមើលទៅគួរអោយខ្ពើមរអើម។

បង្អែមប្រភេទនេះនៅប្រទេសកម្ពុជាយើងហៅថា បង្អែម «ផ្កាស្មៅឬក៏ប្រក្រុង» ដែលជាបង្អែមពេញនិយមមានរសជាតិឆ្ងាញ់ និងធ្វើអោយយើងត្រជាក់ខ្លួនទៀតផង៕