Home ពត៍មានថ្មីៗ កម្សាន្ត បណ្តាញព៌តមាន JTBC បានបង្ហាញអោយដឹងថា “Stage K” មានផែនការសម្រាប់ការជួបជុំរបស់ក្រុម 2NE1

បណ្តាញព៌តមាន JTBC បានបង្ហាញអោយដឹងថា “Stage K” មានផែនការសម្រាប់ការជួបជុំរបស់ក្រុម 2NE1

464

ការជួបជុំរបស់ក្រុម 2NE1 អាចក្លាយជាការពិតនៅលើកម្មវិធី ‘Stage K’ របស់ JTBC ។

‘Stage K’ គឺជាកម្មវិធីប្រកួតរាំថ្មីមួយដែលអ្នកគាំទ្រ K-pop មកពី 77 ប្រទេសមកចូលរួមប្រកួត។ Dara nwgមានវត្តមានក្នុងកម្មវិធីនេះជា “K Leader” ដែលជាតួអង្គគាំទ្រអ្នកប្រកួតប្រជែង។ ក្រុមដែលមានឈ្មោះថា “Dream Star” ដឹកនាំរាល់ភាគនីមួយៗ។

នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី 2 ខែមេសាDara បាននិយាយថា “តាមសម្ដីរបស់អ្នកផលិតកម្មវិធីមានមនុស្សមកប្រកួតជាមួយការសម្តែងក្បាច់រាំ 2NE1 ហើយខ្ញុំឆ្ងល់ថាតើយើងអាចមកជួបជុំគ្នាបានទេ បើជាការពិតយើងពិតជាអរគុណដល់ JTBC ហើយវាមិនដឹងថាអស្ចារ្យប៉ុណ្ណាទេ” ។

ផលិតករ Kim Hak Min បាននិយាយថា “យើងក៏ចង់បង្ហាញវត្តមានរបស់ក្រុម 2NE1 នៅក្នុងកម្មវិធីនេះផងដែរ។ យើងកំពុងសម្លឹងមើលទៅលើវាជាវិជ្ជមានហើយលោកបានបន្ថែមថា “មិនត្រឹមតែក្រុម 2NE1 ប៉ុណ្ណោះទេប៉ុន្តែយើងក៏សង្ឃឹមថានឹងមានការប្រកួតប្រជែងក្នុងក្តីស្រមៃមួយ ជាមួយនឹងក្រុម Wonder Girls ផងដែរ” ។

រួមជាមួយ Dara Park Joon Hyung របស់ក្រុម g.o.d Eun Ji Won របស់ក្រុម Sechskies និង Yubin របស់ក្រុម Wonder Girls គឺជា “K Leader” ។ កម្មវិធីនេះត្រូវបានរៀបចំដោយ MC Jun Hyun Moo ។ វគ្គដំបូងនៃការចាក់ផ្សាយនៅថ្ងៃទី 7 ខែមេសា៕

ប្រភពពី៖Allkpop