Home ពត៍មានថ្មីៗ បណ្តាវីដេអូនៃហេតុការណ៍ទាំងអស់ដែលកើតឡើងលើកញ្ញាទេពបូព្រឹក្សរងការប្រមាថពីបុរសម្នាក់នៅភោជនីយដ្ឋាន«សមុទ្រ»កាលពីយប់មិញ(មានវីដេអូ)

បណ្តាវីដេអូនៃហេតុការណ៍ទាំងអស់ដែលកើតឡើងលើកញ្ញាទេពបូព្រឹក្សរងការប្រមាថពីបុរសម្នាក់នៅភោជនីយដ្ឋាន«សមុទ្រ»កាលពីយប់មិញ(មានវីដេអូ)

642

កាលពីយប់ ថ្ងៃអង្គារ៍​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ នេះមានហេតុការណដ៏អាម៉ាស់មួយបានកើតឡើងលើកញ្ញាទេពបូព្រឹក្សនៅក្នុងភោជនីយដ្ឋានលក់គ្រឿងសមុទ្រមួយកន្លែងយីហោ​ «សមុទ្រ»​ ដោយមានជនមិនស្គាល់មុខម្នាក់បានគប់កំប៉ុងស្រាបៀរទៅលើរូបនាងនៅលើឆាកកំពុងសម្ដែង។

មុនពេលកើតហេតុណ៍កញ្ញាបានបញ្ជាក់ប្រាប់ថាកញ្ញាត្រូវមកច្រៀងនៅហាងខាងលើនៅក្នុងកម្មវិធីរបស់ស្រាបៀរ Hite ដោយកញ្ញាត្រៀមបទចម្រៀងមួយចំនួនដើម្បីសម្ដែង នៅមុនពេលកើតហេតុបន្តិចកញ្ញាបានទៅដល់ទីតាំងសម្ដែងនៅម៉ោង ៩៖៥០នាទី ហើយកញ្ញាត្រូវឡើងសម្ដែងនៅម៉ោង ១០យប់ តែត្រូវម្ចាស់ហាងខឹងមិននិយាយរកតារាចម្រៀង ហើយក្រោយមកក៏មានបញ្ហាជះស្រាបៀរលើកញ្ញា ទេពបូព្រឹក្សកើតឡើង។

ដោយកញ្ញាបានកើតទុក្ខមិនសុខចិត្តក៏បាន Live វិដេអូផ្ទាល់ នៅលើ Facebook ទាំងទឹកភ្នែករហេមរហាម នឹងមានអ្នកគាំទ្រជាច្រើនបានចែកចាយបន្តយ៉ាងច្រើន រហូតបង្កអោយមានការភ្ញាក់ផ្អើលទាំងយប់តែម្ដង។

ដោយនៅក្នុងវិដេអូ Live នោះដែរ​ គេលឺសំលេងម្ចាស់ហាង​បានព្យាយាមនិយាយទៅកាន់កញ្ញា​ ទេព​ បូព្រឹក្ស​ ដើម្បីសុំសម្រួលបានអត់? តែកញ្ញាតបវិញថា​ រឿងគេយក​កំប៉ុង​ស្របៀរគប់មកនាងខ្ញុំប៉ុណ្ណោះហើយ សម្រួលយ៉ាងម៉េច? ដោយកញ្ញា​ បូព្រឹក្ស​ មិនព្រមសម្រួល​ទេ ហើយខណៈកំពុងតែស្រែកច្រៀងសុខៗស្រាប់តែ មានគេយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាស់គេ និងខឹងសម្បារយ៉ាងខ្លាំង ដោយសារតែទង្វើមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញា។

មិនតែប៉ុណ្ណោះលោកជីដេវីដក៏មិនបាននៅស្ងៀមដែរដោយលោកខឹងត្រង់ម្ចាស់ហាងមើលងាយអ្នកសិល្បៈ ដោយប្រើពាក្យសម្ដីមិនសមរម្យដោយនិយាយថា «អ្នកចម្រៀងត្រូវឈប់ច្រៀងគាត់មិនខ្វល់» ទើបធ្វើអោយលោកដេវីដក្ដៅក្រហាយបែបនេះ ។ លោកក៏បាននិយាយថានឹងចាត់វិធានការតាមផ្លូវច្បាប់ នឹងបង្ហាញរាល់សកម្មភាពទាំងអស់ចាប់ពីមុនចាប់ផ្ដើមឡើងច្រៀងរបស់កញ្ញា បូព្រឹក្ស ពេលកើតហេតុ ទាំងអស់ ។

សូម្បីតែប្រធានសមាគមន៍សិល្បៈអ្នកនាង ចនច័ន្ទ លក្ខិណា ក៏កើតទុក្ខមិនសុខចិត្តបានប្រកាសរកមេធាវីស្វែករកយុត្តិធម៌អោយកញ្ញា ទេពបូព្រឹក្សដូចគ្នាផងដែរ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខបង្ហោះសារ យ៉ាងក្តែងៗ ដើម្បីជួយកញ្ញា ទេព បូព្រឹក្សថា៖ “សូមបងប្អូនជួយស៊ែរម្នាក់មួយផងដើម្បីជួយរកយុត្តិធម៌ជូនប្អូនស្រីទេព បូព្រឹក្ស ។ បើក្នុងករណីគ្មានយុត្តិធម៌សម្រាប់ប្អូនស្រី Tep Boprek ទេ ស្អែកនេះ សមាគមសិល្បករខ្មែរ និងឲ្យមេធាវីទំនាក់ទំនងរកជនបង្កររួមទាំងបក្សពួក” ៕

ខាងក្រោមនេះជាបណ្តាវីដេអូទាំងអស់ដែលទាក់ទងនឹងបញ្ហាជះស្រាបៀរលើកញ្ញាទេពបូព្រឹក្ស៖

Posted by Tep Boprek on Tuesday, 25 December 2018

ផ្សាយផ្ទាល់ (Live) តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស កំពុងតែច្រៀងស្រាប់តែបុរសម្នាក់ បានជះស្រា និងគប់ដាក់ បង្កការផ្អើលនៅហាងឈ្មោះ «សមុទ្រ» ស្ថិតនៅជិតពេទ្យកុមារជាតិ នាម៉ោងជាង១០យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

Posted by Fresh News on Tuesday, 25 December 2018