លោកអ្នកពិតជាស្គាល់ហើយ តារាចម្រៀង និងអ្នកនិពន្ធវ័យក្មេងលោក Noly Record ជាតារាចម្រៀង Original ដែលតែងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ជាពិសេសស្រទាប់យុវវ័យយើងនេះតែម្ដង។ រាល់បទចម្រៀងរបស់លោក Noly Record ភាគច្រើនជាបទមនោសញ្ចេតនា ស្នេហា លន្លង់លន្លោច ជាមួយសម្លេងដ៏ផ្អែមមុតរបស់លោកផ្ទាល់។
ថ្មីៗនេះលោក Noly Record បានបង្ហាញខ្លួនជាមួយបទថ្មីបន្ទាប់ពីបាត់មុខមួយរយៈ លោកបានបង្ហាញ OFFICIAL LYRIC VIEDOS បទថ្មីក្រោមចំណងជើងថា៖ «បន្តិចទៀតនេះ » ជាមួយទិដ្ឋភាពនៅក្រៅប្រទេសជាមួយបទចម្រៀងមនោសញ្ចេតនាបែបកម្សត់ ជាពិសេសនោះបើសិនជាស្តាប់នៅពេលមេឃមានភ្លៀងធ្លាក់ទៀតនោះគឺអាចអោយយើងស្លុងអារម្មណ៍តាមបទចម្រៀងយ៉ាងងាយ។
ចង់ដឹងថាបទថ្មីរបស់លោកពិរោះរណ្តំយ៉ាងណាទស្សនាវីដេអូខាងក្រោម៖