Home ពត៍មានថ្មីៗ កម្សាន្ត បន្ទាប់ពីបែកបាក់ស្នេហាជាមួយនិងគូដណ្ដឹងរបស់ Justin មួយរយៈ Shawn Mendes ថា​ខ្លួន​មិន​ទាន់​ដល់​ពេលមាន​សង្សារ​

បន្ទាប់ពីបែកបាក់ស្នេហាជាមួយនិងគូដណ្ដឹងរបស់ Justin មួយរយៈ Shawn Mendes ថា​ខ្លួន​មិន​ទាន់​ដល់​ពេលមាន​សង្សារ​

898

តារាចម្រៀងរូបសង្ហារដ៏ល្បី Shawn Mendes បានបញ្ជាក់ថាលោកមិនទាន់​ដល់​ពេលមាន​សង្សារ​នៅពេលនេះ ក៏ព្រោះតែលោកចង់បានស្នេហានោះមករកលោកដោយខ្លួនឯង ណាមួយលោកទើបតែបែកបាក់ស្នេហាជាមួយគូដណ្ដឹងរបស់លោក​ Justin ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី Variety ថ្មីៗ​នេះ Shawn បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​លោក​មិន​ទាក់ទង​អ្នក​ណា​ម្នាក់​នៅ​ពេល​នេះ មិន​មែន​ដោយ​សារ​តែ​ខ្លួន​រវល់​ពេក​នោះ​ទេ ប៉ុន្តែ​លោក​មិន​ចង់​ចំណាយ​ពេល​ស្វែង​រក​អ្នកណា​ម្នាក់​ ហើយ​សុខ​ចិត្ត​ឲ្យ​រឿង​រ៉ាវ​ស្នេហា​​នេះ​ នៅ​ដោយ​ឡែក​សិន​ព្រោះ​ចង់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការងារ​ជា​អ្នក​ចម្រៀង​របស់​ខ្លួន។

តារា​ចម្រៀង​វ័យ​២០​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា ខ្លួន​ចង់​លុត​ដំ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន ក្នុង​ការ​ប្រគំ​តន្ត្រី​និង​សរសេរ​ចម្រៀង​ និង​ធ្វើ​ដំណើរ​ទូទាំង​ពិភពលោក​ឲ្យ​បាន​កាន់​តែ​ច្រើន​ដង​ជាង​មុន​ជាដើម៕