Home ពត៍មានថ្មីៗ កម្សាន្ត បាត់មុខយូតារាចម្រៀងដ៏ល្បីលោក Bruno Mars បែកសាច់ទ្រលុកទ្រលន់ដល់ម្លឹង!

បាត់មុខយូតារាចម្រៀងដ៏ល្បីលោក Bruno Mars បែកសាច់ទ្រលុកទ្រលន់ដល់ម្លឹង!

915

អ្នកទាំងអស់គ្នាពិតជាស្គាល់ហើយពីរូបរាងរបស់ម្ចាស់បទ 24k លោក Bruno Mars ហើយថាពីមុនគាត់មានរូបរាងបែបណានោះ ប៉ុន្តែមួយរយៈចុងក្រោយនេះ អំឡុង​ពេល​សម្រាក​ពី​ការងារ​នេះ​ដែរ តារា​ចម្រៀង​ដ៏​ល្បី​រូប​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​លំហែ​កម្សាន្ត​ជាមួយ​មិត្ត​ស្រី​របស់​​លោក Jessica Cuban នៅ​ឯ​តំបន់​កម្សាន្ត​ដ៏​ប្រណីត​មួយ​​ក្នុង​ប្រទេស​ Mexico។

អ្វីដែលគួរអោយកត់សម្គាល់នោះគឺតារាចម្រៀងមួយរូបនេះគឺមានការប្រែប្រួលរូបរាងខ្លាំងធ្វើអោយអ្នកគាំទ្រមើលសឹងតែមិនស្គាល់ ដោយសារតែលោកបានផ្លាស់ប្តូររូបរាងពីស្គមសង្ហារទៅជា ធាត់ ដុះក្បាលពោះ ដែលមើលទៅខុសពីមុនខ្លាំងមែនទែន។

ជុំវិញរូបភាពនៃការប្រែប្រួលរូបរាងរបស់ម្ចាស់បទ 24k នេះទទួលបានទាំងការរិះគន់ចំពោះរូបរាងធាត់បែបនេះនិងអ្នកខ្លះទៀតពេញចិត្តរូបរាងបែបនេះដែលមើលទៅគួរអោយស្រលាញ់៕